វ័យជាង៤០ឆ្នាំមែន តែភរិយាអភិបាលខណ្ឌពោធិសែនជ័យ នៅតែមានសម្រស់គួរអោយគយគន់

0

លោកស្រី អែង គីមហ៊ាប ដែលជាភរិយារបស់លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ ក៏មើលទៅស្រស់ស្អាតណាស់ដែរ បើទោះជាក្នុងពេលនេះ លោកស្រីមានវ័យជាង៤០ឆ្នាំ និង មានកូនប្រុសស្រីដល់ទៅ៤នាក់ ដែលកូនក្រមុំគឺវ័យ១៦ឆ្នាំធំទន្ទឹមខ្លួនទៅហើយ។ លោកស្រី កាន់តែទទួលបានការសរសើរ ដោយសារតែកម្រតែងខ្លួនស៊ីវិល័យមិនសមគួរ ហើយគ្រប់ពេលបង្ហាញខ្លួន និង ផុសរូបនៅលើហ្វេសប៊ុកម្ដងៗ គឺបែបស្រគត់ស្រគំ និង មើលទៅស្រស់ស្អាតបែបសុភាពថ្លៃថ្នូរ។

លោកស្រី អែង គីមហ៊ាប ត្រូវបានគេដឹងថា ក៏ជាម្ចាស់ហាងលក់ហូលផាមួងខ្មែរ យីហោ ម៉ានុតហូលផាមួង នៅម្ដុំផ្សារពោធិចិនតុងផងដែរ ទើបលោកស្រីតែងតែលើកស្ទួយនូវសំលៀកបំពាក់ច្នៃពីហូលផាមួងខ្មែរ ដោយសំលៀកបំពាក់ទាំងនោះកាន់តែស័ក្តិសម នឹងវ័យជាង៤០ឆ្នាំរបស់លោកស្រី និង សមឋានៈជាភរិយារបស់លោកអភិបាលខ័ណ្ឌរបស់លោកស្រី។ មកទល់ពេលនេះ លោកស្រី មានកូនរហូតដល់៤នាក់ទៅហើយ ដោយកូនស្រីច្បងមានវ័យ១៨ឆ្នាំ គឺធំទន្ទឹមខ្លួន ប៉ុន្តែលោកស្រីនៅតែមើលទៅក្មេងវ័យ និង ស្រស់ស្អាត បើទោះបីជាលោកស្រីមមាញឹកនឹងការងារផ្ទាល់ខ្លួន និង ការងារហែរហមស្វាមី ក្នុងសកម្មភាពសប្បុរសធម៌ និង ក្នុងសកម្មភាពបំពេញការងាររបស់ស្វាមី។

លោកស្រី អែង គីមហ៊ាប ក៏ត្រូវគេចាត់ទុកថាជាភរិយាថ្នាក់ដឹកនាំខ័ណ្ឌមួយរូប ដែលមានទំនាក់ទំនងល្អជាមួយមន្រ្តីក្រោមឱវាទ និង តារាសិល្បៈផងដែរ ក្រៅពីមានសកម្មភាពរស់រវើកក្នុងការងារសង្គមជាមួយស្ត្រីជាន់ខ្ពស់នៅក្នុងសង្គមក្នុងកិច្ចការសប្បុរសធម៌។ ជារឿយៗ លោកស្រីត្រូវគេឃើញបង្ហាញមុខធ្វើបុណ្យទាន និង អមដំណើរស្វាមីមិនដែលខានជាមួយនឹងការតែងខ្លួនបែបស្រគត់ស្រគំ និង ថ្លៃថ្នូរគួរអោយគោរព៕





LEAVE A REPLY

Please enter your comment!
Please enter your name here