រដ្ឋមន្រ្តីក្រសួងព័ត៌មានចូលគោរពវិញ្ញាណក្ខន្ធ

0

ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសារសពឯកឧត្តម សុខ សារឿនទីប្រឹក្សាក្រសួងព័ត៌មាន និង ជាអតីតអគ្គនាយករងវិទ្យុជាតិកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃទី ២០ ខែកញ្ញា វេលាម៉ោង១៤ និង៣៨នាទី ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញចូលរួមរំលែកទុក្ខជាមួយគ្រួសារ និង គោរពវិញ្ញាណក្ខន្ធសព ។

គួរបញ្ជាក់ផងដែរថា សពឯកឧត្តម សុខ សារឿន គឺជាបុគ្គលឆ្នើមមួយរូប ដែលបានលះបង់ខ្ពស់ទាំងកម្លាំងកាយចិត្ត និងបញ្ញាស្មារតី ចូលរួមយ៉ាងសកម្ម ក្នុងការដឹកនាំការងារនៃអគ្គនាយកដ្ឋានវិទ្យជាតិ ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យ តាមប្រពៃណី ព្រះពុទ្ធសាសនា នៅផ្ទះដីឡូត៏ ស្ថិតនៅភូមិក្បាលកោះ សង្កាត់ក្បាលកោះ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។ សពឯកឧត្តម សុខ សារឿន សម្រេចបូជានៅវេលាម៉ោង៩:០០យប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ
២០២០ ដោយការចូលរួមរបស់ ឯកឧត្តមរដ្ឋមន្ត្រី គឺជាទឹកចិត្តយកចិត្តទុកដាក់ ដ៏គួរអោយគោរពក្នុងនាមជាថ្នាក់ដឹកនាំមួយចំពោះមន្ត្រីក្រោមឱវាទ។

LEAVE A REPLY

Please enter your comment!
Please enter your name here