សម្ដេចអគ្គព្រះមហាសង្ឃរាជាធិបតី ទេព វង្ស ប្រឈួនធ្ងន់ ដួលក្នុងបន្ទប់ទឹក

0

ចាត់ទុកថាជាដំណឹងមួយដ៏អាក្រលល់ បន្ទាប់ពីមាន ហេតុការណ៍ដួលក្នុងបន្ទប់ទឹកបានកើតឡើងកាលពីម៉ោង៩ និង ៤០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០កន្លងទៅ ដែលធ្វើសម្ដេចព្រះសង្ឃរាជ ទេព វង្ស មានសភាពធ្ងន់ បន្ថែមពីលើរោគាចាស់។ នេះបើយោងតាមលិខិតរបស់សម្តេចសង្ឃ អំ លឹមហេង ទើបទទួលបាននៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ។

នៅក្នុងលិខិតរបស់សម្តេចសង្ឃ អំ លឹមហេង បានរៀបរាប់ថា បន្ទាប់ពីដួលនៅក្នុងបន្ទប់ទឹក ដោយប៉ះពាល់ព្រះកាយផ្នែកខាងឆ្វេង ធ្វើឱ្យដៃ និងជើងកម្រើកមិនរួច ព្រមទាំងប៉ះពាល់ដល់ព្រះកេស និង មានឈាមកកនៅក្នុងព្រះកេសផងដែរ ត្រូវការការព្យាបាលយ៉ាងលឿនបំផុត នៅមន្ទីរពេទ្យរដ្ឋ ថងញ៉ិត របស់វៀតណាម។

សូមបារមីលើលោក ជួយគ្រប់គ្រងថែរក្សា សុខភាពរបស់ សម្តេចសង្ឃ អោយរឹងមាំ តទៅទៀត ដើម្បីដឹកនាំព្រះសាសនាអោយកាន់តែរីកចម្រើន។

LEAVE A REPLY

Please enter your comment!
Please enter your name here