ក្រុមហ៊ុន Dalen Sun ប្រកាសសម្ពោធស្របគ្នានឹងខួប១ឆ្នាំផលិតផល

0

គិតត្រឹមថ្ងៃទី២៨ កក្កដា ឆ្នាំ២០២០ នេះ ផលិតផល DL.Secret បានចរាចរនៅលើទីផ្សារបាន១ឆ្នាំហើយ ដោយក្នុងថ្ងៃដដែលនោះ ក្រុមហ៊ុន Dalen Sun Co.,Ltd ក៏បានប្រកាសបើកសម្ភោធក្រុមហ៊ុនជាផ្លូវការហើយផងដែរ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅទីតាំង បុរី Highland ខាងក្រោយសួនកុមារពោធិចិនតុង ដោយមានតំណាងចែកចាយឆ្នើមៗជាច្រើនរូបបានអញ្ជើញចូលរួម។

លោកស្រី ស៊ុន ដាឡែន អគ្គនាយិកាក្រុមហ៊ុន Dalen Sun Co.,Ltd បានថ្លែងបញ្ជាក់ថា លោកស្រីពិតជាមានមោទនៈភាពយ៉ាងខ្លាំងដែលបានបើកសម្ភោធក្រុមហ៊ុនថ្មីចំថ្ងៃខួបមួយឆ្នាំនៃផលិតផលរបស់ខ្លួន ខណៈដែលក្នុងពិធីសម្ភោធនេះក៏ជាការជប់លៀងអបអរផលិតផលថ្មីនិង ដើម្បីជួបជុំតំណាងឆ្នើមៗទូទាំងប្រទេសផងដែរ។ នៅក្នុងពិធីនេះលោកស្រីនិងស្វាមីក៏បានរៀបចំអំណោយមួយចំនួនជូនដល់ចាស់ជាច្រើនគ្រួសារមកពីភូមិដីថ្មីដែលប្រធានភូមិអះអាងថាសុទ្ធសឹងតែជាគ្រួសារអ្នកមានជីវភាពខ្វះខាតផងដែរ។

លោកស្រីបន្តថា មកទល់ពេលនេះក្រុមហ៊ុនរបស់ខ្លួនមានការរីកចម្រើនយ៉ាងខ្លាំង ដោយក្រៅពីមានតំណាងចែចាយនៅទូទាំងប្រទេសផលិតផលរបស់ក្រុម៊ុនក៏មានទីផ្សារនៅក្រៅប្រទេសមួយចំនួនផងដែរ។ ភាពជោគជ័យដែលទទួលបានផ្លែផ្កាដែលទទួលបានត្រឹមមួយឆ្នាំនេះគឺដោយសារតែលោកស្រីមានយុទ្ធសាស្ត្រក្នុងការបំពាក់បំប៉នសម្ថភាព និងជួយតំណាងចែកចាយទាំងអស់ឱ្យក្លាយជាអ្នកលក់ដ៏មានប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះលោកស្រីក៏នឹងមានគម្រោងបើកសាខាធំៗនាពេលឆាប់ៗខាងមុខតាមបណ្ដាខេត្តមួយចំនួនផងដែរ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here