ទឹកចិត្តសប្បុរសណាស់ គ្រាន់តែដឹង ថៅកែស្រី CTM បញ្ជូនជំនួយទៅដល់កន្លែងភ្លាម

0

យោងតាមផេកអ្នកស្រីបានបង្ហោះថា”:disappointed_relieved:នាងខ្ញុំមិនបានទៅដោយផ្ទាល់ មានតែអោយតំណាងចែកចាយទៅជំនួស ដើម្បីយកជាថវិកានិងគ្រឿងឧបភោគបរិភោគខ្លះៗ :disappointed_relieved:ពិតជាគួរឲ្យសង្វេគ ខ្លាំងណាស់ :disappointed_relieved:លោកយាយគ្មានទីពឹង នៅតែម្នាក់ឯង:disappointed_relieved:នឹងកុមារពីរនាក់បងប្អូនដែលត្រូវម្ដាយស្លាប់និងឪពុករត់ចោល ដែលរស់នៅក្នុង
:sparkles:ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ”។  អ្នកស្រីបានបញ្ជាក់ថា ដោយសារតែបានដំណឹងពីភាពកម្សត់របស់អ្នកទាំង3ទើបអ្នកនាង នៅមិនសុខ ហើយក៏សម្រេចចិត្ត អោយក្រុមការងារយកថវិកាយកទៅជួយដល់កន្លែង។

ការប្រគល់ជំនួយនេះ គឺបានធ្វើឡើងកាលពីថ្ងៃទី13 កក្កដា ឆ្នាំ2020 ដែលជាថវិការបស់អ្នកស្រី ណើ ចាន់ត្រា ដែលត្រូវគេស្គាល់ថាគឺជាម្ចាស់ផលិតផលល្បី ម៉ាក CTM Skin Care ដែលជាប្រេនធំមួយរបស់ក្រុមហ៊ុន ដាណាទ្រី ដោយផ្ទាល់។ ការបរិច្ចាគថវិកា និងជំនួយនេះ ជាការជួយដល់កុមារកម្សត់២នាក់បងប្អូន និង ស្រ្តីកម្សត់ម្នាក់ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីដឹងថា កុមារកម្សត់ទាំង២ ត្រូវម្ដាយស្លាប់ចោល ហើយឪពុករត់ចោល និងរស់នៅយ៉ាងវេទនា។ នៅក្នុងឱកាសនោះ ស្ត្រីចំណាស់កម្សត់មួយរូប ដែលរស់នៅក្បែរនោះ ក៏ទទួលបានជំនួយនោះផងដែរ ខណៈដែលជំនួយដែលយកទៅប្រគល់ជូនគឺមិនមែនយកទៅប្រគល់ជូនដោយលោកស្រី ណើ ចាន់ត្រា ដែលជាម្ចាស់ជំនួយនោះ តែត្រូវបានក្រុមការងារយកទៅជូនជំនួស។

LEAVE A REPLY

Please enter your comment!
Please enter your name here