ដីធ្លីនៅតំបន់ព្រែកព្នៅ តាមផ្លូវជាតិលេខ៥ កំពុងឡើងហាងឆេង ក្រោយមានផ្លូវល្បឿនលឿន និង គម្រោងធំៗ

0

មួយរយៈចុងក្រោយនេះ គេកត់សម្គាល់ថា តម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅតំបន់ទួលអំពិល រហូតដល់តំបន់ កំពង់ហ្លួង កាន់តែមានសន្ទុះទីផ្សារយ៉ាងខ្លាំង ដោយតម្លៃដីចាប់ផ្ដើមហក់ឡើង បើទោះជាចំហាយកូវីតមានការប៉ះពាល់បន្តិច។ អ្នកមានដីក្នុងតំបន់នោះ កំពុងមានទឹកមាត់លេបក្នុងរយៈពេលនេះនោះផង ជាពិសេសបន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញប៉ោយប៉ែត និង គម្រោងអភិវឌ្ឍន៍ធំៗត្រូវបានប្រកាសឡើង។

ជាមួយនឹងការហក់ឡើងនោះហើយ ដែលធ្វើអោយគម្រោងដីឡូតិ៍ធំមួយចាប់ផ្ដើមលេចរូបរាងឡើង នោះគឺគម្រោងដីពុះឡូតិ៍របស់ក្រុមហ៊ុន Big Land City ដោយក្រុមហ៊ុននេះ បានបង្ហាញខ្លួនវិនិយោគជាទ្រង់ទ្រាយធំ គ្របដណ្ដប់លើតំបន់ពីទួលអំពិល រហូតដល់តំបន់ កំពង់ហ្លួងសេះស តាមបណ្ដោយផ្លូវជាតិលេច៥ជាច្រើនហិកតា។ ស្ថានភាពផ្លូវធំទូលាយ ថ្នល់កៅស៊ូរលោង ស្អាត ចរាចរ ទៅមកងាយស្រួលផង រឹតតែធ្វើអោយគម្រោងវិនិយោគរបស់ក្រុមហ៊ុនមួយនេះ ទទួលការចាប់អារម្មណ៍។ ក្នុងពេលអនាគត តំបន់ដែលមានទីតាំងជិតនឹងអតីតក្រុងឧត្តុង្គដ៏ល្បីល្បាញនេះ នឹងក្លាយជាសំណង់បុរី និង ខុនដូរធំៗ ខណៈដែលវត្តមានក្រុមហ៊ុនវិនិយោគធំៗរបស់ក្រុមហ៊ុនផ្សេងទៀត ក៏សម្រុកទៅបង្ហាញខ្លួននៅក្នុងតំបន់នោះ។

ក្រុមអ្នកវិភាគលើកឡើងថា អ្នកមានគម្រោងវិនិយោគដីធ្លី គួរបង្វែរទិសដៅទៅកាន់តំបន់នោះវិញ ស្របពេលដែលទីតាំងនោះ ក៏មានចំងាយមិនឆ្ងាយក្នុងការធ្វើដំណើរ ចាប់តាំងពីផ្លូវត្រូវបានស្ថាបនា និង ពង្រីក។ អ្នកវិភាគបានទងផ្ដល់យោបល់អោយទិញដីឡូតិ៍ ឬ ដីស្រែនៅក្នុងតំបន់នោះទុកពីឥលូវនោះផង ខណៈដែលមានការព្យាករណ៍ថា មិនយូរនោះទេ តម្លៃដីនៅក្នុងតំបន់នោះ នឹងឡើងកប់ពពក។ ក្នុងតំបន់នោះ សុទ្ឋតែគម្រោង ធំៗ ហើយបើស្រមៃមើល គេអាចជឿជាក់ថា ទីតំបន់នោះ ពិតជាក្លាយ ជាទីតាំង សុីវិល័យ មានអគារខុនដូរ ផ្ទះល្វែង មន្ទីរពេទ្យ សាលារៀនទំនើបៗ មិនចាញ់តំបន់ផ្សេង។
ក្រុមហ៊ុន Big Land City បានណែនាំដីឡូត៍ល្អៗ នៅក្នុងតំបន់នោះ ជាពិសេសអ្នកចង់បានដីជាប់ផ្លូវជាតិលេខ៥ ចន្លោះ គីឡូម៉ែត្រ លេខ ១៣ និង ១៤ ក្នុងសង្កាត់ សំរោង ខណ្ឌព្រែកព្នៅ អាច ទៅ មើល ដី បាន ដោយ មាន ទំហំ ២០០ម៉ែត្រ គុណ នឹង ១៥០០ម៉ែត្រ, ១០០ម៉ែត្រ គុណ នឹង ១៥០០ម៉ែត្រ, ១០០០ម៉ែត្រ គុណ នឹង ១០០០ ម៉ែត្រ, ២០០០ម៉ែត្រ គុណនឹង ២០០០ម៉ែត្រ និង មានច្រើនជម្រើស ផ្សេងទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here