សមាគមអ្នកលក់គ្រឿងសម្អាងកម្ពុជា និង បវរកញ្ញាភពផែនដី ធ្វើសកម្មភាពសប្បុរសធម៌រួមគ្នា

0

កាលពីព្រឹកថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២០មុននេះ លោក ស៊ឹម មាស ប្រធានសមាគមអ្នកលក់គ្រឿងសម្អាងកម្ពុជា និងជាក្រុមហ៊ុនមាសមនហ្វាម៉ា ឯ.ក បានដឹកនាំសប្បុរសជន និងបវរកញ្ញាភពផែនដីមួយក្រុម ដើម្បីចុះជួបសំណេះសំណាល និងប្រគល់អំណោយជាថវិការនិងសម្ភារៈមួយចំនួនដើម្បីចូលរួមទប់ស្កាត់ជម្ងឺរ Covid-19 នៅឯបញ្ជាការដ្ឋានអង្គរក្ស កងអន្តរាគមន៍ ៥៩៤ ។

ក្នុងកិច្ចចុះជួបសំណេះសំណាល និងប្រគល់អំណោយនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅក្រោមធិបតីភាព ឯកឧត្តម ឧត្តមសេនីឯក យិន ច័ន្ទធួន មេបញ្ជាការកងអន្តរាគមន៍ ព្រមទាំងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបញ៉ំាងឱ្យកម្មវិធីកាន់តែមានភាពឱឡារឹក។ ទន្ទឹមនឹងនេះសម្ភារៈមួយចំនួនដូចជា សាប៊ូកក់សក់ ថ្នាំដុះធ្មេញ ជែលលាងសម្អាតដៃ ស្ពេយ៍បាញ់កម្ចាត់មេរោគនិងប្រដាប់លុញក្លៀកបុរស ព្រមទាំងថវិការ ១០លានរៀលពីខាងក្រុមហ៊ុន មាសមនហ្វាម៉ា ឯ.ក និងទឹកប្រាក់ ២លានរៀលទៀតបានមកពីក្រុមហ៊ុនហោហៀង ដែលសរុបទាំងសម្ភារៈ និងលុយសុទ្ធចំនួនជិត១ម៉ឺនដុល្លាអាមេរិកបានមកពីសប្បុរសជនក្រុមហ៊ុនធំៗផ្សេងទៀតរួមមាន ក្រុមហ៊ុន លីងសុង និងក្រុមហ៊ុន ហ្គោលដិនធិលីវ បានប្រគល់ជូនដល់តំណាងបញ្ជាការដ្ឋានកងអង្គរក្ស កងអន្តរាគមន៍ ៥៩៤ ។

លោក ស៊ឹម មាស អគ្គនាយកក្រុមហ៊ុន មានមនហ្វម៉ា ឯ.ក និងជាអ្នកតំណាងឱ្យសមាគមន៍អ្នកលក់គ្រឿងសម្អាងកម្ពុជា បានសម្ដែងក្ដីរំភើបដែលបានដឹកនាំក្រុមសប្បុរសធម៌របស់ខ្លួនមកធ្វើការសំណេះសំណាល និងប្រគល់អំណោយដល់កងកម្លាំងប្រដាប់អាវុធនេះ។ លោកបញ្ជាក់ថា ការប្រគល់អំណោយនេះគឺដើម្បីចូលរួមជាមួយនឹងរជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជម្ងឺរ Covid-19 ដែលកំពុងរាតត្បាត ហើយមូលហេតុដែលលោកនិងក្រុមការងារជ្រើសរើសយកមកប្រគល់ជូល់កងកម្លាំងយើងនេះ សោយសារតែលោកមើលឃើញនូវហានិភ័យនៃការឆ្លងខ្ពស់ ចំពោះក្រុមកងប្រដាប់អាវុធ និងក្រុមកងអង្គរក្ស ដែលមានភាពសកម្មនៅក្នុង ការបម្រើឱ្យវិស័យការពារ ។

ឆ្លៀតក្នុងឱកាសនេះផងដែរលោកក៏បានផ្ញើរសារដល់កងកម្លាំង និងប្រជាជនខ្មែរយើង ឱ្យលើកកម្ពស់ផ្នែកអនាម័យដែលបានដាក់ចេញដោយអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលកម្ពុជា។ លោកសំណូមពរឱ្យប្រជាជន ពាក់ម៉ាស់ការពារពេលធ្វើដំណើរចេញក្រៅ លាងសម្អាតដៃឱ្យបានញឹកញ៉ាប់ និងរក្សាគម្លាតពីគ្នា ដើម្បីសុវត្ថិភាពការពារខ្លួនកុំឱ្យឆ្លងជម្ងឺរកាចសាហាវមួយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here