ជីវិតប្ដូរ ៣៦០ដឺក្រេ ធ្លាប់តែជាបុគ្គលិកធម្មតា ក្លាយជាអ្នកលក់ដ៏ជោគជ័យលើវិថីអនឡាញ

0

មិនខុសពីអ្នកជោគជ័យលើវិថីអនឡាញមួយចំនួននោះទេ អ្នកនាង ណើ ចាន់ដា ត្រូវបានគេស្គាល់ថាម្ចាស់ដេប៉ូផ្ដាច់ខេត្តរបស់ផលិតផល NNP មានទីតាំងស្ថិតនៅក្នុងភូមិ ទ្វីខាងត្បូង ក្រុងកំពត ខេត្តកំពត បានចែករំលែកភាពជោគជ័យមួយដែលអ្នកនាងសម្រេចបានត្រឹមរយៈពេលខ្លី។

អ្នកនាង ណើ ចាន់ដា បានបង្ហាញពីបទពិសោធន៍ខ្លះៗអំពី ប្រវត្តិនៃភាពតស៊ូមុននឹងក្លាយជាអ្នកលក់ដ៏ជោគជ័យមកទល់សព្វថ្ងៃថា កាលពីមុនអ្នកនាងត្រឹមតែជាបុគ្គលិកធ្វើការក្រៅម៉ោងតាមជំនាញ នៅក្នុងអង្គការស៊ីប្រាក់ខែបន្តិចបន្តួច។ ហើយប្រាក់ដែលទទួលបាននោះ បានត្រឹមតែផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃធម្មតាៗតែប៉ុណ្ណោះ ដែលមិនអាចសូម្បីតែឱ្យអ្នកនាង ហានស្រមើស្រម៉ៃ ចង់ក្លាយជាម្ចាស់ផ្ទះធំ ឬក៏ ទិញឡានទំនើបៗជិះ ប្រើជីវិតស៊ីវិល័យដូចគេនោះទេ ។ បន្ទាប់ពីចាប់ផ្ដើមពពោះ អ្នកនាងក៏មានជម្ងឺ សុកពាំងមាត់ស្បូន មិនអាចបម្រើការងារបន្តបាន ហើយស្វាមីរបស់អ្នកនាងទៀតសោតក៏បានផ្អាកពីការងារមកមើលថែរអ្នកនាង រហូតធ្លាក់ក្នុងសភាពមួយគ្មានចំណូលចូលផ្ទះឈានដល់ការខ្ចីបុលធនាគាយកទៅបណ្ដាក់ទុករកស៊ីតែពុំសមប្រកប ធ្វើឱ្យអ្នកនាងអស់សង្ឃឹមក្នុងជីវិតយ៉ាងខ្លាំង ។

ប៉ុន្តែថ្ងៃមួយបន្ទាប់ពីមានការណែនាំពីសំណាក់ប្អូនស្រីឱ្យមកសាកប្រើអាជីពជាអ្នកលក់អនឡាញ អ្នកនាងក៏សម្រេចចិត្តកាត់កញ្ចប់ផលិតផល NNP ហើយក៏ចាប់ផ្ដើមបង្ហោះលក់ ។ ប៉ុន្តែការលក់របស់អ្នកនាងហាក់មានឧបសគ្គពុំសូវជោគជ័យ គ្មានអតិថិជនទិញច្រើនប៉ុន្មាននោះទេ ដោយសារអ្នកនាងនៅមានភាពអៀនខ្មាស់ និង មិនចង់លក់បើកចំហរនោះឡើយ ។ ប៉ុន្តែក្រោយបន្តលក់ និងសាកប្រើប្រាស់ផលិតផលផ្ទាល់ដោយខ្លួនឯង ធ្វើឱ្យអ្នកនាង ផ្លាស់ប្ដូរការគិត ហើយមានទំនុកចិត្តទៅលើក្រុមហ៊ុន រួមទាំងមានកម្លាំងជ្រុញចិត្តពីម្ចាស់ក្រុមហ៊ុនផ្ទាល់ ធ្វើឱ្យអ្នកនាងមានជំនឿចិត្តរហូតហ៊ានចំណាយថវិការាប់ពាន់ដុល្លា ដើម្បីផ្ដាច់ស្រុក និង ផ្ដាច់ខេត្ត និងមានតំណាងចែកចាយជាច្រើននៅក្នុងដៃ ហើយទទួលបានភាពជោគជ័យក្នុងរយៈពេលខ្លីយ៉ាងមិនគួរឱ្យជឿមកទល់សព្វថ្ងៃនេះ ។

ចាត់ទុកជារឿងដ៏ជោគជ័យមួយរបស់ អ្នក នាង ណាវ ចាន់ដា ខណៈមកទល់ពេលនេះអ្នកនាង បានឈរជើងលើវិថីអនឡាញអស់រយៈពេលជិតមួយឆ្នាំតែប៉ុណ្ណោះ ។ អ្វីដែលគួរឱ្យកោតសរសើរនោះគឺ ការខិតខំរបស់អ្នកនាងបានពាំនាំយកមកនូវសមិទ្ធិផលជាច្រើនមកវិញ ដោយសព្វថ្ងៃអ្នកនាងអាចមានលទ្ធភាពទិញគ្រឿង មាសពេជ្រ ព្រមទាំងមានផ្ទះមួយខ្នងតម្លៃខ្ទង់ ២០០០០$ ដែលសាងសង់ជិតរួចរាល់ និង រថយន្ត Mazda BT50 មួយគ្រឿងតម្លៃរាប់ម៉ឺនដុល្លាថែមទៀតផង ។

មិនតែប៉ុណ្ណោះអ្នកនាងក៏មានឱកាស បានចំណាយថវិការផ្ទាល់ខ្លួនចូលរួមក្នុងកម្មវិធីមនុស្សធម៌ជារឿយៗជាមួយក្រុមតំណាងចែកចាយរបស់អ្នកនាងគួរឱ្យកោតសរសើរ។ ជាហេតុធ្វើឱ្យអ្នកនាងរំភើបចិត្តយ៉ាងខ្លាំងដែលជីវិតបែបនេះអ្នកនាងមិនធ្លាប់នឹកស្រម៉ៃដល់ តែវាបានក្លាយជាការពិតយ៉ាងលឿនក្រោយពេលដែលអ្នកនាងសម្រេចផ្លាស់ប្ដូរជីវិតមកប្រឡូកក្នុងវិថីអនឡាញ ។

LEAVE A REPLY

Please enter your comment!
Please enter your name here