ម្ចាស់ប្រេន CTM ប្រកាសស្វែងក្មេងកំព្រាឪពុកស្លាប់ម្ដាយរត់ចោល ៣នាក់

0

ម្ចាស់ប្រេនផលិតផលថែរក្សាសម្រស់ CTM Skin Care របស់ក្រុមហ៊ុនដាណាទ្រី អ្នកនាង ណើ ចាន់ត្រា បានប្រកាសស្វែងរកកុមារកំព្រាឪពុកម្ដាយក្មេងៗ៣រូប ដែលត្រូវម្ដាយរត់ចោល ហើយឪពុកទើបតែទទួលមរណភាពដោយសារជំងឺ។ អ្នកនាង បញ្ជាក់ថា ទស្សនាវីដេអូដ៏កម្សត់របស់ក្មេងតូចៗស្ថិតនៅខេត្តត្បូងឃ្មុំនោះ ធ្វើអោយអ្នកស្រីក្ដុកក្ដួល នៅថ្នាក់ត្រូវតែចិញ្ចឹមចិត្ត ដើម្បីស្វែងរក និងផ្ដល់ជំនួយ។

អ្នកនាង ណើ ចាន់ត្រា ដែលជាតារាអនឡាញល្បីឈ្មោះមួយរូបបញ្ជាក់ថា បញ្ជាក់ថាគឺជារឿងសង្វេគណាស់ ដែលកុមារ តូចៗ៣រូប ស្រាប់តែត្រូវបានម្ដាយរត់ចោល ហើយឪពុកក៏ទើបមរណភាព ក្រោយឈឺរ៉ាំរ៉ៃ។ អ្នកនាងគម្រោងនឹងចុះទៅជួបដោយផ្ទាល់ ឬ ប្រគល់ជូនអ្នកយកទៅជំនួសនោះទេ ប៉ុន្តែអ្នកនាង នឹងត្រៀមអង្ករគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនយកទៅប្រគល់ជូនក្មេងទាំង៣ផងដែរ ដើម្បីសម្រួលដល់ការលំបាករបស់ក្មេងៗកំព្រាទាំង៣។ ជាមួយនឹងការប្រកាសជួយនូវថវិកាផ្ទាល់ខ្លួន អ្នកនាង ក៏នឹងគៀគរជំនួយពីសប្បុរសជនផ្សេងទៀត ដើម្បីអោយបានជំនួយច្រើនក្នុងពេលប្រគល់ដល់ក្មេងៗនោះផងដែរ។

គួរបញ្ជាក់ថា ក្មេងៗកម្សត់ទាំង៣ ដែលម្ចាស់ប្រេន CTM ប្រកាសជួយនេះ គឺច្បងមានអាយុទើបតែ៨ឆ្នាំ និង កូនពៅទើបតែមានអាយុបានប៉ុន្មានខែប៉ុណ្ណោះ។ ការប្រកាសជួយរបស់អ្នកនាង ក៏ជាការបំផុសអោយសប្បុរសជនផ្សេងទៀត មានការចាប់អារម្មណ៍ជួយដល់អ្នកទាំង៣ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here