ក្រុមហ៊ុនកាស៊្បែរកម្ពុជា ចែករំលែក ទឹកបរិសុទ្ធ និងទឹកក្រូច ចំនួន ៤ម៉ឺនកេស ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩

0

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ នៅកម្ពុជា ក្រុមហ៊ុនកាស៊្បែរកម្ពុជា បានចែករំលែកទឹកបរិសុទ្ធ និងភេសជ្ជៈ ចំនួន ៤០,០០០​ កេស ជូនដល់គណកម្មការជាតិប្រយុទ្ធប្រឆាំងនឹង ជម្ងឺកូវីដ១៩ និង រដ្ឋបាលខេត្តព្រះសីហនុ។ ការចែករំលែកនេះ គឹមានបំណងដើម្បីជួយដល់ពលរដ្ឋដែលជួបប្រទះនឹងការលំបាក ក្នុងកំឡុងពេលរីករាលដាលនៃជម្ងឺកូវីដ ១៩ និងដើម្បីអរគុណ ដល់បុគ្គលិកសុខាភិបាល ជាពិសេសក្រុមគ្រូពេទ្យជួរមុខ ដែលបានលះបង់នូវកម្លាំងកាយចិត្ត​ ដើម្បីព្យាបាលពលរដ្ឋដែលបានឆ្លងជម្ងឺកូវីដ១៩ នេះ។

ការផ្ដល់ជូននេះ ត្រូវបានផ្ដល់ជូនកាលពីពេលថ្មីៗ ដោយក្រុមការងារ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន បាននាំយកនូវ ទឹកបរិសុទ្ធ និងភេសជ្ជៈ ចំនួន ២០,០០០ កេស ដើម្បីប្រគល់ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ហើយថ្ងៃនេះ បានប្រគល់ជូន ២០,០០០​ កេសទៀត ទៅកាន់ក្រសួងសុខាភិបាល។

LEAVE A REPLY

Please enter your comment!
Please enter your name here