ឧត្តមសេនីយ៍ទោ ប៊ន សំអាត និង ភរិយា ចូលរួមទប់ស្កាត់កូវីត១៩

0

យោងតាមការបង្ហោះលើផេក Muyleng Beauty និង ផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបាបសរសេរបង្ហោះថា លោកឧត្តមសេនីយ៍ទោ ប៊ន សំអាត និង លោកជំទាវ សឿង វ៉ាន្នី ដែលត្រូវគេស្គាល់ថាគឺជាម្ចាស់ក្រុមហ៊ុន មួយឡេង ប៊ីយូធី បានបរិច្ចាគទឹកប្រាក់ និង សម្ភារៈដើម្បីចូលរួមជួយទប់ស្កាត់ជំងឺកូវីត១៩ជាច្រើន ជូនដល់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។ ក្នុងនោះក៏មានការចូលរួមបរិច្ចាគជួយដល់ស្ដាប័នផ្សេងៗផងដែរ ចាប់តាំងពីនៅកម្ពុជា មានផ្ទុះជម្ងឺកូវីត១៩។ នៅគឺជាការចូលរួមមួយដ៏ល្អ បន្ទាប់ពីប្រមុខរដ្ឋាភិបាលក៏បានអំពាវនាវ អោយវិស័យរដ្ឋ និង ឯកជន ចូលរួមទប់ស្កាត់អោយអស់ពីលទ្ធភាព ជាពិសេសគឺការបរិច្ចាគជាថវិកា និង ជាសម្ភារៈផ្សេងៗ ដើម្បីចូលរួមប្រតិបត្តិការប្រយុទ្ធប្រឆំាងជម្ងឺកូវីត១៩ ដែលបានផ្ទុះឡើងនៅកម្ពុជា។ យោងតាមការបង្ហោះ សម្ភារៈ និងថវិកា ដែលបានបរិច្ចាគនោះ គិតជាទឹកប្រាក់រហូតដល់ 154625$។ នៅលើផេកបានសរសេរបង្ហោះថា នេះគឺជាការប្រយុទ្ធប្រឆាំងនឹងជំងឺcovid-19 និង ដោយម្ចាស់ក្រុមហ៊ុនមួយឡេង ប៊ីយូធី ក៏បានជូនពរអោយប្រជាពលរដ្ឋកម្ពុជាទាំងអស់អោយជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះផងដែរ។ នេះគឺជាសកម្មភាពចូលរួមសកម្មភាពសង្គមគួរអោយសរសើរ របស់ លោកឧត្តមសេនីយ៍ទោ ប៊ន សំអាត និង លោកជំទាវ ស្រឿង វ៉ាន្នី និងក្រុមគ្រួសារលោកទាំងពីរ។

គួរបញ្ជាក់ផងដែរ ក្នុងពេលបន្តបន្ទាប់គ្នាដែរនោះ ក្រុមហ៊ុន មួយឡេង ប៊ីយូធី ក៏បានបរិច្ចាគជែល ម៉ាស់បិទមុខ និង ទឹកប្រាក់ជាច្រើនជួយដល់អង្គភាពផ្សេងៗផងដែរ ដូចជាជួយដល់ខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រី នូវជែលចំនួន៥០០០ដប ទឹកប្រាក់១ពាន់ដុល្លារ ជួយដល់គណកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនូវជែលចំនួន២ពាន់ដប ទឹកប្រាក់១០០០ដុល្លារ និង បានបរិច្ចាគជួយជែលប្រមាណ២ម៉ឺនដប និង ទឹកប្រាក់យ៉ាងសន្ធឹកទៀត ដល់ប្រជាជននាពេលកន្លងមករហូត២៥ខេត្តក្រុង ចាប់តាំងពីជំងឺកូវីតផ្ទុះឡើង។


LEAVE A REPLY

Please enter your comment!
Please enter your name here