តាំងពីកូវីត១៩ជ្រួលច្របល់! Siv Mey Online Shop ធ្វើការសង្គមញាក់សាច់

0

ឃើញហើយឮហើយមិនសរសើរមិនបាន នៅពេលម្ចាស់ផលិតផល EiEi ដែលជាម្ចាស់ផេក Siv Mey Online Shop កាន់តែសកម្មក្នុងការងារសង្គម ដោយគេឃើញតារាហ្វេសប៊ុករូបនេះ ធ្វើទានម្ដងហើយម្ដងទៀត ហើយថែមទាំងបរុច្ចាគថវិកាយ៉ាងសន្ធឹកម្ដងៗ ជួយដល់សង្គមនាពេលនេះ។ កាយវិការរបស់អ្នកនាង គឺជាចលនាបញ្ច្រាសទិសពីមនុស្សភាគច្រើន ខណៈដែលគេកំពុងសម្ងំសុខព្រោះតែភ័យរឿងកូវីត១៩ ប៉ុន្តែអ្នកនាងបែរជាចំណាយលុយដូចគ្រាប់ភ្លៀងរលឹម ធ្វើទានផង បរិច្ចាគអំណោយផង ធ្វើអោយម្នាក់ៗ លាន់មាត់សរសើរ។

អ្នកនាង សៀវម៉ី បានបង្ហោះកាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០២០ មុននេះបន្តិចថា”ព្រឹកនេះខ្ញុំបានយកថវិកាចំនួន២០០០$ ជែលលាងដៃចំនួន១០០ដប Sprayបាញ់កំចាត់មេរោគចំនួន១០០ ដប និង អង្ករ២តោន ទៅជូនកាកបាតក្រហមកម្ពុជា ដែលមានការស្វាគមន៍ទទួលពីលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា។ការចូលរួមរបស់ខ្ញុំគឺគាំទ្រកាកបាតក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចប្រធានដើម្បីចែក រំលែកជួយបន្តទៅជនរងគ្រោះ ក្រខ្សត់នៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា។ ??? សូមកុំភ្លេច ចូលរួមប្រយុទ្ធប្រឆាំងនឹង Covid 19 ទាំងអស់គ្នា”។ នជគឺជាការបរិច្ចាគមួយថ្មីទៀត បន្ទាប់ពីអ្នកនាង ទើបតែបរិច្ចាគជួយសមាគមជនពិការ ឧបត្ថម្ភជួយដល់មន្ត្រីកងកម្លាំងសន្តិសុខដែលឈរជើងក្នុងពេលបិទផ្លូវ និង បរិច្ចាគជួយមណ្ឌលកុមារកំព្រាតាមរយៈព្រះសង្ឃ និង ជួយដល់ទុរគតជនរាប់មិនអស់ ចាប់តាំងពីកូវីតបង្កផលប៉ះពាល់នៅកម្ពុជា។ ទង្វើរបស់អ្នកនាង ក៏ចំពេលដែលអង្គភាពទទួលអំណោយពីអ្នកនាង និងក្រុមអ្នកខ្សត់ខ្សោយ កំពុងខ្វះខាតធ្ងន់ធ្ងរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here