លូយកប់ បទ”ចាប់កណ្ដុរ” របស់តារាប្រុស ៣ដួងនេះ

0

ខណៈដែលពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំជូត ដែលតំណាងដោយសត្វកណ្ដុរ កាន់តែខិតជិតដល់ បណ្ដាផលិតកម្មមួយចំនួនក៏បានសម្រុកចេញបទទាក់ទងនឹងកណ្តុរផងដែរ បើទោះជាការផលិតបទចូលឆ្នាំរបស់ផលិតកម្មខ្លះ ត្រូវបានផ្អាក ដោយសារផ្ទុះជម្ងឺកូវីត១៩។ ដោយឡែកសម្រាប់ផលិតកម្មក្លាសុិកវិញ ក៏មានបទទាក់ទិននឹងឆ្នាំកណ្ដុរបែបនេះផងដែរ ដោយបទរបស់ផលិតកម្មនេះ គឺបទ”ចាប់កណ្ដុរ” បកស្រាយដោយតារាសម្ដែង៣ដួងរួមគ្នាតែម្ដង ខណៈដែលអត្ថន័យ និង សាច់ភ្លេងក៏ពីរោះកប់។

តារាសម្ដែង៣រូប គឺលោក បញ្ញា សិទ្ធិ លោក រុន ណាកូ និង លោក ត្រា យ៉ាកូ ដែលត្រូវគេស្គាល់ថាជាសមាជិកគ្រួសារតារាកម្ពុជា បានរំលេចស្នាដៃរួមគ្នាគួរអោយចាប់អារម្មណ៍ តាមរយៈការច្រៀងរួមគ្នា ក្នុងបទ”ចាប់កណ្ដុរ” ដែលជាបទសម្រាប់អបអរចូលឆ្នាំ។ នេះជាបទដែលផលិតកម្មក្លាសុិក អះអាងថា ជាបទប្រចាំផលិតកម្មក្នុងចំណោមបទមេ ដែលក្លាសុិករំពឹងថាទទួលបានការគាំទ្រខ្លាំង។

លោក ហួរ សុផល បទ”ចាប់កណ្ដុរ” គឺជាបទដែលលោកនិពន្ធទំនុកច្រៀងថ្មី អោយមានលក្ខណៈបែបខ្មែរ និងសប្បាយៗ តម្រូវក្នុងឱកាសចូលឆ្នាំ ហើយមកពីលោកយល់ថាតារាសម្ដែង៣រូប គឺលោក បញ្ញា សិទ្ធិ លោក រុន ណាកូ និង លោក ត្រា យ៉ាកូ ដែលទើបកុងត្រាចូល ស័ក្តសមក្នុងការលេងស្ទីលរួមគ្នា ទើបលោកតម្រូវអោយអ្នកទាំងបីច្រៀងរួមគ្នា។ នៅថ្ងៃទី២២ មីនា ឆ្នាំ២០២០ នេះ លោកក៏គម្រោងចេញថតបទនេះ និងបទសម្រាប់ចូលឆ្នាំរបស់ក្លាសុិកទាំងអស់ អោយទាក់ទាញផងដែរ ដើម្បីលើកបទមេៗដូចជាបទ”ចាប់កណ្ដុរ”នេះជាដើម អោយទទួលបានការគាំទ្រខ្លាំង។
លោក បញ្ញា សិទ្ធ បញ្ជាក់ថា នៅថ្ងៃទី២៧ មីនា ខាងមុខ លោក និង តារាចម្រៀងពីររូបទៀត គឺលោក រុន ណាកូ និង លោក ត្រា យ៉ាកូ ក៏បង្ហាញខ្លួនឡើងច្រៀងបទនេះរួមគ្នា នៅស្ថានីយទូរទស្សន៍CTN ផងដែរ ព្រមជាមួយនឹងការលេងស្ទីលអោយប្លែក៕

LEAVE A REPLY

Please enter your comment!
Please enter your name here