គ្រូពេទ្យឆ្មបជិត២០០នាក់ ងាកមកធ្វើអាជីវកម្មអនឡាញជាមួយគ្រួសារ SP

0

ក្នុងចំណោមក្រុមហ៊ុនដែលមានអាជីវកម្មអនឡាញទាំងអស់ គេអាចចាត់ទុកថា ក្រុមហ៊ុន Sreypov SP Universe ម៉ៅ Co.,Ltd ដែលតំណាងចែកចាយភាគច្រើន គឺសុទ្ធតែជាពេទ្យឆ្មប ដែលមានជំនាញច្បាស់លាស់លើបញ្ហារោគស្ត្រី ខណៈដែលក្រុមហ៊ុនមួយនេះ ក៏ជាអ្នកផ្គត់ផ្គង់ផលិតផលទឹកអនាម័យដែលមានសមត្ថភាពបង្ការ និង ព្យាបាលរោគស្ត្រី និងការពារកុំអោយមានបញ្ហាមហារីកមាត់ស្បូន ដែលជាក្ដីបារម្ភរបស់ស្ត្រីនៅកម្ពុជានោះ។ តំណាងចែកចាយផលិតផលដែលភាគច្រើនជាពេទ្យជំនាញនៅក្នុងមន្ទីរសុខាភិបាលនេះ បានបើកការពិគ្រោះយោបល់ និង ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក កាលពីថ្ងៃទី១៥ មីនា ឆ្នាំ២០២០ នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្នុងនាមជាតំណាងចែកចាយរបស់ក្រុមហ៊ុន Sreypov SP។

លោកស្រីអ្នកស្រី សាត់ ស្រីពៅ អគ្គនាយិកក្រុមហ៊ុន Sreypov SP Universe Co.,Ltd បានរៀបរាប់ថា ក្រោយពីបាននាំចូលទឹកអនាម័យស្ត្រី ក្រុមហ៊ុនគៀរគរតំណាងចែកចាយ ដោយក្នុងចំណោមតំណាងចែកចាយរបស់ក្រុមហ៊ុនភាគច្រើន គឺជាមន្ត្រីសុខាភិបាល បន្ទាប់ពីក្រុមហ៊ុនយល់ថា ផលិតផលដែលក្រុមហ៊ុនផ្គត់ផ្គង់ គឺជាផលិតផលទាក់ទងនឹងរោគស្ត្រី ដែលអ្នកលក់បើមានជំនាញសុខភាពស្រាប់ នោះគឺជារឿងប្រសើរ។ មកដល់បច្ចុប្បន្ន គ្រូពេទ្យឆ្មបដែលជាតំណាងចែកចាយ បានក្លាយជាបុគ្គលឆ្នើមក្នុងអាជីវកម្មអនឡាញរបស់ខ្លួនគួរអោយសរសើរនោះផង ទើបក្រុមហ៊ុនសម្រេចរៀបចំជួបជុំតំណាងចែកចាយទាំងនោះ ដែលភាគច្រើនគឺជាមន្ត្រីសុខាភិបាលផង ដើម្បីពិគ្រោះយោបល់គ្នា និង ត្រូវធ្វើដូចម្ដេច ដើម្បីអោយផលិតផលទឹកអនាម័យ SP កាន់តែមានការទទួលស្គាល់ និង បានរួមចំណែកជួយដល់បញ្ហារបស់ស្ត្រីច្រើនឡើង កាលពីថ្ងៃទី១៤ មីនា។ នៅក្នុងថ្ងៃនោះ ក៏មានការបង្រៀនតំណាងចែកចាយដែលភាគច្រើនជាពេទ្យឆ្មបទាំងនោះ អោយយល់ដឹងពីរបៀបប្រឹក្សាយោបល់ ពីរបៀបលក់  និងពីរបៀបពង្រីកទីផ្សារផងដែរ ដើម្បីជាប្រយោជន៍ដល់ស្ត្រី ដែលភ័យបារម្ភនឹងបញ្ហារោគស្ត្រី។ ក្រោយជំនួបជាលក្ខណៈមានប្រយោជន៍នេះ គ្រួសារSP ក៏នឹងមានវេទិកាចែករំលែកបទពិសោធន៍គ្នាបន្តទៀត ក្នុងពេលខាងមុខផងដែរ។

អ្នកស្រី ស្រីរ័ត្ន បុគ្គលិកសុខាភិបាល ដែលជាតំណាងចែកចាយប្រចាំខេត្តតាកែវ បានអះអាងថាដោយសារតែអ្នកស្រី គឺជាពេទ្យឆ្មប ដែលធ្វើការជាមួយអ្នកមានបញ្ហាជាស្ត្រីភាគច្រើន ដែលមានបញ្ហារោគស្ត្រី ទើបអ្នកស្រីសម្រេចចិត្តធ្វើជាតំណាងចែកចាយ។ ដោយសារតែផលិតផលត្រូវនឹងការងាររបស់ខ្លួនហើយ ទើបការងាររបស់ខ្លួនទទួលជោគជ័យ ដោយសារតែខ្លួនក៏ត្រូវធ្វើការជាមួយស្ត្រីដែលមានបញ្ហារោគស្ត្រីស្រាប់។ អ្នកស្រីថា ពេទ្យមានជំនាញប្រឹក្សារោគស្ត្រី ហើយធ្វើជាតំណាងចែកចាយរបស់ផលិតផលទឹកអនាម័យស្ត្រី គឺជារឿងល្អបំផុត ប៉ុន្តែក៏ដោយសារតែផលិតផលទឹកអនាម័យ SP មានគុណភាពខ្ពស់ និង មានអត្ថប្រយោជន៍ខ្លងក្នុងការបំបាត់ក្លិន បំបាត់ធ្លាក់ស និងបញ្ចៀសបញ្ហាមហារីកមាត់ស្បូនប៉ុណ្ណោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here