ឧកញ៉ា យ៉ន សេងហាន និង លោកជំទាវ ដឹកនាំក្រុមការងារ ចែកអំណោយ ក្រោយធ្វើខួបអាពាហ៍ពិពាហ៍

0

កាលពីថ្ងៃ១១ មីនា ឆ្នាំ២០២០ លោកឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុនសេងហាន និង លោកជំទាវ បានដឹកនាំ ក្រុមការងារចុះចែកអំណោយជូនដល់កុមារៗ និង ចាស់ជរា នៅក្នុងសហគមន៍មួយ។ នៅជាសកម្មភាពសប្បុរសធម៌ របស់មូលនិធិក្រុមហ៊ុនសេងហានជាថ្មីម្ដងទៀត បន្ទាប់ពីលោកត្រូវបានតែងតាំងជាឧកញ៉ា និង បន្ទាប់ពីលោក និង លោកជំទាវ ទើបតែធ្វើខួបអាពាហ៍ពិពាហ៍យ៉ាងអធឹកអធមកាលពីថ្មីៗ អមដោយការរៀបរាប់ពីប្រវត្តិអតីតកាល។

យោងតាមការបង្ហោះលើគណនីផ្ទាល់ខ្លួនរបស់លោក យ៉ន សេងហាន បានសរសេរបង្ហោះកាលពីថ្ងៃទី១១ មីនា ឆ្នាំ២០២០ថា”:evergreen_tree::evergreen_tree:កុមារា-កុមារី ជាទំពាំងស្នងឬស្សី:evergreen_tree::evergreen_tree:
:gift:ថ្ងៃទី១១ខែ មីនា ឆ្នាំ២០២០ ខ្ញុំព្រមទាំងក្រុមការងារ ក្រុុមហ៊ុន សេងហាន បានចែកជូន សម្ភារៈសិក្សា រួមមាន៖ សៀវភៅ ប៊ិុច ខ្មៅដៃ ជ័រលុប បន្ទាត់ ដល់សិស្សានុសិស្ស ចំនួនពីរសាលា គឺបឋមសិក្សាសាមគ្គី និង បឋមសិក្សាស្វាយភ្លោះ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ មានសិស្សចំនួន៦០៧នាក់ និង លោកគ្រូ អ្នកគ្រូ នាយកសាលា ២២នាក់ នៅភូមិសង្រ្គោះ ឃុំស្វាយភ្លោះ ស្រុកពាមជ័រ ខេត្តព្រៃវែង!”។ លោកសរសេរបន្តថា”:airplane:ការជួយជ្រោងជ្រែង កុមារា កុមារីអោយមានការរៀនសូត្រគឺជាការជួយរៀបចំប្រទេសជាតិឱ្យមានការភិវឌ្ឍន៍និងការរីកចំរើន! :pray::pray::pray:ដោយអំណាច #សេចក្តីល្អ ដែលខ្ញុំនិងភរិយាព្រមទាំងក្រុមការងារធ្វើកន្លងមក សូមឲ្យប្រទេសកម្ពុជាយើង និងពិភពលោកជៀសផុតពីជំងឺCovid19នេះ ពិសេសសូមអោយពិភពលោកបញ្ចប់ជីវិតជំងឺនេះឆាប់ៗ!”

នៅក្នុងសកម្មភាពនោះ លោក និង ក្រុមការងារក៏បានសន្យារថា នឹងបន្តរួមគ្នាជួយដល់សង្គមក្នុងពេលបន្តបន្ទាប់ផងដែរ ដើម្បីចែករំលែកក្ដីស្រាលាញ់ ជួយដល់អ្នកខ្សត់ខ្សោយ។ លោកក៏ទទូចអោយក្រុមការងារ បន្តចែករំលែកក្ដីស្រលាញ់អោយបានច្រើន នៅក្នុងសង្គមផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here