បានបុណ្យណាស់ ! អគ្គនាយិកា ER-P BRAND ចែកទឹកសម្លាប់មេរោគ Free ក្រោយផ្ទុះទំនិញនេះឡើងថ្លៃ

0

យោងតាមការប្រកាស អ្នកស្រុករតនៈ មណ្ឌល ត្រៀមៗទទួលសាប៊ូអាកុល  និងជែលលាងដៃជិត៥ពាន់ដប ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅស្រុករតនៈ មណ្ឌលនៅថ្ងៃទី១១ មីនា ឆ្នាំ២០២០។ ប្រយោជន៏ ដើម្បីជួយរាល់ កង្វះខាតនានា ហើយតបការលក់របស់លាងដៃដូចជាអាល់កុល និងជែលលាងដៃហក់ខ្ពស់ ពីឈ្មួញឈ្លៀតឱកាសមិន បានដឹងសុខទុក្ខគ្នា។

ដោយមើលឃើញពីស្ថានភាពជំងឺCovit19 កាន់តែពុះកញ្ជ្រោលឡើង ធ្វើអោយប្រជាជនព្រួយបារម្ភ ។ អ្នកនាង អ៊ុំ សុភា អគ្គនាយិកា ER-P BRAND បានសម្រេចចិត្ត យកអាកុល និងជែលលាងដៃប្រមាណ៤៦០០ដប ចែក ដល់អ្នករស់នៅស្រុករតនៈ មណ្ឌល។ កត្តាទាំងនេះដើម្បីចូលរួមលើក កម្ពស់ផ្នែកអនាម័យ និងជួយសម្រួលប្រជាពលដ្ឋនៅទីនោះបានខ្លះ។
អ្នកនាងអ៊ុំ សុភា ដែលមានរូបសម្បត្តិ ស្អាត ហើយ ចិត្តល្អ បានអោយដឹងថា អ្នកនាងសុខចិត្តយក ប្រាក់ចំណេញពីផលិតផល មកធ្វើកម្មវិធីចុះចែក ទឹកអាកុល និងជែលលាងដៃ ដល់បងប្អូនខាងលើ។ គោលបំណងចង់ បង្ហាញការជួយគ្នាទៅវិញទៅមក ណាមួយសម្រួលខ្លះៗតាមតែអាចធ្វើបាន។ ជាពិសេសដើម្បីចូលរួម សូមមេត្តាដល់អ្នកលក់ទាំងឡាយកុំតម្លើងថ្លៃ របស់ប្រើប្រាស់ការពារអនាម័យ ដូចរបស់លាងដៃ។ ដូចនេះសូមបងប្អូនជួបរូបនាងផ្ទាល់នាព្រឹកថ្ងៃទី១១ មីនា ស្អែកនេះ កុំបីខាន។

LEAVE A REPLY

Please enter your comment!
Please enter your name here