១២ឆ្នាំមុនជំពាក់បំណុលគេជុំកោះ យ៉ន សេងហាន បង្ហោះសារកុំអោយប្ដីប្រពន្ធចាប់ដៃគ្នាក្រ អស់សង្ឃឹម

0

គ្មានអ្នកណាមិនដឹងនោះទេថា លោក យ៉ន សេងហាន កំពុងជោគជ័យក្ន៧ងវិស័យអចលនទ្រព្យទាំងគម្រោងពុះដីឡូតិ៍លក់ និង គម្រោងសាងសង់បុរីលក់ ខណៈដែលលោកក៏ជាគ្រូបណ្ដុះបណ្ដាលអាជីវកម្មជោគជ័យដ៏ល្បីឈ្មោះផងដែរ។ អ្វីដែលគេចាប់អារម្មណ៍គឺលោកមិនមែនកើតក្នុងត្រកូលស្ដុកស្ដម្ភ ដែលមានលទ្ធភាពផ្ចុងផ្ដើមលោកអោយជោគជ័យដូចដែលឃើញនោះទេ។ ផ្ទុយទៅវិញ គឺ១២ឆ្នាំមុន លោក និងភរិយា គ្រាន់តែជាគ្រួសារមួយដែលក្រខ្សត់ និងជំពាក់បំណុលគេជុំទិសតែប៉ុណ្ណោះ។ នេះបើយោងតាមការរៀបរៀបរបស់លោក ក្នុងឱកាសខួប១២ឆ្នាំនៃអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២០មុននេះ។

លោក យ៉ន សេងហាន អគ្គនាយកក្រុមសេងហាន បានសរសេរបង្ហោះថា”?ថ្ងៃនេះជាថ្ងៃគម្រប់ខួប #១២ឆ្នាំគត់ នៃអាពាហ៍ពិពាហ៍របស់ខ្ញុំ ជាមួយនឹងភរិយា!
?ពិតជាមិនគួរអោយជឿទេ ដែលអាពាហ៍ពិពាហ៏កាលនោះ ថ្លៃទឹកដោះបង្គាប់១៥០០ដុល្លារ តែខ្ញុំមានតែ #៦០០ដុល្លារទេ (ជំពាក់៩០០ដុល្លារ តែឥលូវធ្វើផ្ទះសង)! បន្ទាប់ពីការហើយ ប្តីប្រពន្ធខ្ញុំមានលុយតែ១០មឺុនរៀលជាមួយនិងបំណុលជាច្រើន ពីព្រោះម៉ែឪក្មេក យកលុយគេមករៀបការកូន!
?#រយៈពេល១២ឆ្នាំនេះ ពួកខ្ញុំបានឆ្លងកាត់ព្យុះភ្លៀងជីវិតជាច្រើនរាប់មិនអស់! ទោះបីជាមានឧបសគ្គ ឬបញ្ហាតូច ធំយ៉ាងណាក៏ដោយ ក៏ពួកយើងមិនដែលចុះចាញ់ម្តងណាទេ គឺមានតែពាក្យថា ស៊ូៗ គ្រប់ដង្ហើមចេញចូល!
?សំរាប់បងប្អូនដែលកើតក្នុងគ្រួសារក្រីក្រ ឬដែលរៀបការហើយគ្មានកេរ្តិ៍ម៉ែឪចែកឱ្យ ថែមទាំងមានបំណុលដូចប្តីប្រពន្ធខ្ញុំ សូមកុំអស់សង្ឃឹម ត្រូវសាងជំនឿចិត្តអោយខ្លួនឯង ត្រូវពួតដៃគ្នា ប្រឹងគិត ប្រឹងធ្វើ កុំប្រចាំគ្នា កុំអន់ចិត្តនិងវាសនា កុំអត់ចិត្តនិងគេរិះគន់ ត្រូវយកភាពលំបាកវេទនា ភាពអត់ឃ្លាន និងការរិះគន់របស់អ្នកដទៃ ជាកំលាំងចិត្តដ៏មហាសាល ដើម្បីបង្កើតភាពជោគជ័យវិញ!
?#ដល់ពេលនេះ ប្តីប្រពន្ធខ្ញុំមានអ្វីៗគ្រប់យ៉ាងលើសពីអ្វីដែលពួកយើងបានរំពឹងទុកពីមុនរាប់សិបដង!
#ពាក្យចាស់លោកថា ប្តីប្រពន្ធ ទោះបីក្រលំបាកយ៉ាងណា ឱ្យតែមានភាពស្មោះត្រង់និងគ្នា មានក្តីស្រលាញ់ ចេះជួយគ្នា ចេះយោគយល់គ្នា ចេះកែតំរូវគ្នា គឺក្រមិនយូទេ!
?#សុភមង្គល បង្កើតបានភាពជោគជ័យ តែភាពជោគជ័យមិនអាចបង្កើតសុភមង្គលទេ!
?សង្ឃឹមថា ដំណើរជីវិតរបស់ប្តីប្រពន្ធខ្ញុំនេះ អាចជាកំលាំងចិត្តដល់បងប្អូនដែលមានជីវិតប្រហាក់ប្រហែលខ្ញុំផងចុះ! (ស៊ូៗ ក្រលំបាកណាស់ គេមើលងាយណាស់)
25/02/2008 -25/02/2020″។ ការបង្ហោះរបស់ លោក ក៏ជាការលើកទឹកចិត្តគូស្នេហ៍ ឬ បុគ្គលដែលមិនទាន់ស្គាល់ភាពជោគជ័យ ឬ មិនទាន់ដល់គោលដៅ អោយមានកម្លាំងចិត្តតស៊ូទៅមុខផងដែរ។ នេះក៏ចាត់ទុកថាគឺជាបទពិសោធន៍ជីវិតជោគជ័យមួយ ដែលលោក យ៉ន សេងហាន ចែកជូន ដើម្បីបង្ហាញជីវិតបុគ្គលជោគជ័យមិនមែនទាល់តែកើតចេញពីត្រកូលអ្នកចេះដឹង ឬ ស្ដុកស្ដម្ភឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here