សម្តេចសង្ឃរាជ ទេព វង្ស ត្រលប់ពីសម្រាកព្យាបាលព្រះរោគ នៅវៀតណាម

0

កាលពីរសៀលថ្ងៃទី៣១ មករា ឆ្នាំ២០២០ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងមាតុភូមិនិវត្តន៍ មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហេីយ បន្ទាប់ទ្រង់បានសម្រាកព្រះកាយព្យាបាលព្រះរោគ នៅឯមន្ទីពេទ្យរដ្ឋ នៃសាធារណៈរដ្ឋសង្គមនិមវៀតណាមមួយរយៈ។ ក្នុងដំណើរត្រលប់មកវិញនោះ មានការទទួលថ្វាយព្រះរាជដំណេីរ យាងមាតុភូមិនិវត្តន៍ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ច្រកពិសេសដោយសម្តេច ព្រះសង្ឃ ព្រមទាំងព្រះមន្រ្តីសង្ឃ សមណនិស្សិត សមណសិស្ស រួមនឹង មន្រ្តីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា ជាច្រេីន។

- Advertisement -

នេះជាបេសកកម្មព្យាបាលព្រះរោគ រយៈ ពេលចំនួន២ខែ ដែលមានគណៈប្រតិភូអមដំណើរ ចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ មករា ឆ្នាំ២០២០។ ប្រតិភូអមដំណើរសម្ដេចរួមមាន ព្រះនិស្ស័យសត្ថា សៀរ ភារ៉ា ព្រះលេខាធិការផ្ទាល់ ព្រះមហាសង្ឃរាជ , ព្រះឥន្ទសិរីវង្ស តាត វិបុល , ព្រះមហា ឈឿន សុនី, លោកជំទាវ ជា សំអេង, ឯកឧត្តម ចាន់ ជា និងលោក ព្រឹម ច្រឹក ។

បើទោះជាសម្តេចសង្ឃ ទ្រង់អាពាធព្យាធិមួយចំនួន ដែលចាំបាច់អោយវេជ្ជបណ្ឌិតឯកទេស ពិនិត្យព្យាបាល ព្រះអង្គ នៅតែឆ្លៀតបំពេញផ្សព្វផ្សាយពុទ្ឋសាសនា ភាពរីកចម្រើនរបស់វិស័យព្រះពុទ្ឋសាសនា ដល់ប្រជាជនវៀតណាម ។ ទាំងនេះជាការលើកកម្ពស់វិស័យពុទ្ឋសាសនា មិនថាក្នុងនិងក្រៅប្រទេស ក្នុងន័យចេះជួយថែរក្សាការពារ និងផ្តល់ឱវាទដល់ប្រជាជនគ្រប់ជាតិសាសន៏ចេះស្រឡាញ់រាប់អានគ្នា កសាងអ្វីជាសន្តិភាពទៅវិញទៅមក។

យោងតាមអាការៈព្រះកាយរបស់ព្រះអង្គ រងអាពាធផ្នែកតំរងនោមដោយក្រុម លោកគ្រូពេទ្យនាប្រទេសវៀតណាមសម្រួលការព្យាបាលបានធូរស្បើយច្រើន។ ក្រៅពីនេះព្រះអង្គបានវះកាត់ភ្នែក ដើម្បីសម្រួលការទត អោយបានប្រសើរ។ យ៉ាងណាមិញ ព្រះសង្ឃរាជនៅបន្តចាកចេញទៅពិនិត្យតាមដាមរោគអាពាធ នៅប្រទេសវៀតណាមតាមស្ថានការជាក់ស្តែង។ ជាទម្លាប់ព្រះអង្គគឺយាងទៅសម្រាកកាយព្យាបាលព្រះរោគ នៅប្រទេសវៀតណាម មិនមានទៅប្រទេសណាទៀតនោះទេ ខណៈខាងមន្ទីរពេទ្យវៀតណាមទទួលស្វាគមន៏យ៉ាងយកចិត្តទុកដាក់កក់ក្តៅ។ ពុទ្ឋបរិស័ទទាំងក្នុងនិងក្រៅប្រទេស ពេលទទួលដំណឹងការយាងនិវត្តន៏មក ដល់មាតុប្រទេសវិញ ម្នាក់ៗបួងសួង ដល់វត្ថុស័កសិទ្ឋិលើលោកបីបាច់ថែរក្សា សម្តេចសង្ឃ ទេព វង្ស ពោរពេញដោយព្រះសុខភាពល្អ ដើម្បីបន្តដឹកនាំវិស័យព្រះពុទ្ឋសាសនាខ្មែរយើងបន្តទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here