ភរិយាឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ទទួលបានពានជានារីឆ្នើមក្នុងប្រទេសថៃ

0

កាលពីថ្ងៃទី១៩ មករា ឆ្នាំ២០២០ លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ ដែលជាភរិយារបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានទទួលពានជាស្ត្រីឆ្នើមមួយថ្មីទៀតហើយ នៅក្នុងប្រទេសថៃ បន្ទាប់ពីលោកជំទាវត្រូវបានគេស្គាល់បានបង្ហាញសកម្មភាពជួយដល់សង្គមក្នុងរយៈពេលចុងក្រោយ ជាពិសេសសកម្មភាពអភិរក្សប្រាសាទបន្ទាយឆ្មារ និងអភិវឌ្ឍន៍ក្នុងតំបន់មួយចំនួននៅខេត្តបន្ទាយមានជ័យ បូករួមទាំងស្នាដៃក្នុងការកសាងលើវិស័យសាសនាផង។ ពិធីដែលបានធ្វើឡើងនោះ ក៏មានស្ត្រីឆ្នើមៗពីប្រទេសជាច្រើនទៀតនៅលើពិភពលោកចូលរួមផងដែរ ខណៈដែលមុននឹងមានការអញ្ជើញបុគ្គលឆ្នើមៗអោយទៅទទួលពាននោះ មានការបញ្ជាក់ថា មានការសើុបអង្កេត និងតាមដានចំពោះសកម្មភាពបុគ្គលនីមួយៗច្រើនឆ្នាំជាមុន។

យោងតាមផេកផ្លូវការរបស់ក្រុមការងារលោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានសរសេរបង្ហោះថា”ខ្ញុំបាទសូមគោរពចូលរួមអបអរសាទរ លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកិតិ្តយស សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ ដែលបានទទួលពាន់រង្វាន់ “ស្ត្រីឆ្នើមការងាសង្គម” ពី Reducing Global Warming Foundation of Thailand” កាលពីថ្ងៃទី១៩-០១-២០២០….” អមដោយការបង្ហោះ ក៏មានសារជូនពររាប់មិនអស់ ដើម្បីបង្ហាញពីមោទនភាពរបស់លោកជំទាវ ដែលជាតំណាងអោយប្រជាជនកម្ពុជា ក្នុងព្រឹត្តិការណ៍នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here