គួរសរសើរ ពេលឃើញ ព្រះតេជគុណ ផូ ភុម ធ្វើរឿងមួយដើម្បីក្មេងៗ

0

គ្រាន់តែព្រះសង្ឃធម្មតា គង់នៅវត្តស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ តែព្រះតេជគុណ ផូ ភុម ពិតជាមានចិត្តជ្រះថ្លា និង ចូលរួមលើកស្ទួយវិស័យបាល់ទាត់គួរអោយសរសើរ ដោយព្រះអង្គតែងតែយកបច្ច័យដែលបានពុទ្ធបរិស័ទយកមកបរិច្ចាគជួយដល់ប្អូនៗ ក្នុងក្រុមបាល់ទាល់ទាត់កម្រងព្រៃកប្បាស ជារឿយៗ ដើម្បីលើកទឹកចិត្តអោយក្រុមក្មេងៗនៅក្បែរវត្តដែលព្រះអង្គគង់នៅមួយនេះ មានការរីកចំរើន និង ដើម្បីបំពេញបំណងក្មេងៗដែលស្រលាញ់បាល់ទាត់ ក៏ដូចជាដើម្បីលើកមុខដល់មុខមាត់ស្រុកភូមិ តាមរយៈវិស័យមួយនេះ។

ក្នុងជំនួបនាំយកសម្ភារៈកីឡា និង ថវិកាទ្រទ្រង់ យកទៅជួយក្រុមកាលពីពេលថ្មី ព្រះតេជព្រះគុណ ក៏បានប្រកាសបន្តផ្ដល់ការជ្រោមជ្រែង និងជូនពរអោយក្រុមមួយនេះ ទទួលបានជោគជ័យ នៅក្នុងការប្រកួតថ្នាក់ខេត្ត នៅខេត្ត(តាកែវ) នាចុងខែមករា នេះ ផងដែរ។

ព្រះតេជគុណ បានលើកឡើងថា ទោះជ្រកក្នុងវិស័យព្រះពុទ្ធចក្រក៏ដោយ អោយតែមានលទ្ធភាព គឺគួរតែរួមចំណែកលើកស្ទួយដល់វិស័យអាណាចក្រវិញ ពោលគឺអោយតែជាប្រយោជន៍របស់សហគម និង តំបន់ ដែលជាមុខមាត់របស់ជាតិតែមួយ។

ព្រះអង្គ ក៏នឹងបន្តជួយដល់ក្រុមបាល់ទាត់មួយនេះអោយអស់ពីលទ្ធភាពផងដែរ ដើម្បីអោយក្មេងៗដែលជាកីឡាករ កាន់តែមានកម្លាំងចិត្ត និង ជៀសឆ្ងាយពីអបាយមុខផ្សេងៗ ដោយសារតែមមាញឹកនឹងការលេងកីឡា ដើម្បីសុខភាព និង អាចជាអាជីពទៅថ្ងៃអនាគត។

ព្រះអង្គបានផ្ដាំផ្ញើថា សូមជូនពរប្អូនៗ កីឡាករប្រឹងអោយអស់ពីសមត្ថភាព សម្រាប់ការប្រកួតដ៏សំខាន់នាចុងខែនេះ ហើយសម្រាប់កង្វះខាតផ្សេងៗ គឺព្រះអង្គនឹងជួយអោយអស់ពីលទ្ធភាព។

LEAVE A REPLY

Please enter your comment!
Please enter your name here