មុខមាត់កម្ពុជា បញ្ញាវ័ន្តខ្មែរប្រមាណជាង10រូប ទទួលបានសញ្ញាបត្របណ្ឌិតពីគ្រឹះស្ថានអប់រំប្រទេសបារាំង

0

កាលពីថ្ងៃទី ២១ តុលា ឆ្នាំ២០២៣ មុននេះ សាកលវិទ្យាល័យ City University of Paris ដែលជាគ្រឹះស្ថានអប់រំដ៏ធំរបស់បារាំង បានសម្រេចផ្ដល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយសជូនដល់បញ្ញាវ័ន ដែលជាព្រះសង្ឃ និង ជាគ្រហស្ថចំនួន១៩រូប ខណៈដែលក្នុងចំណោមនោះគឺមានបញ្ញាវ័ន្តខ្មែររហូតដល់១២រូប ហើយក៏មានបញ្ញាវ័ន្តមកពីប្រទេសឡាវ និង ថៃ និង ភូមា នៅក្នុងនោះដែរ។

សញ្ញាបត្របណ្ឌិតកិត្តិយសនេះ ប្រគល់ជូន បន្ទាប់ពីមានបញ្ញាវ័ន្តជាច្រើនប្រទេស បានដាក់សំណើរសុំសញ្ញាប័ត្របណ្ឌិតកិត្តិយសនេះរហូតដល់រាប់រយអង្គ និង អ្នក ហើយសាកលវិទ្យាល័យ មានគោលការណ៍ផ្ដល់ជូនតែមួយឆ្នាំ៥រូប តែលើកឡើងឆ្នាំនេះ ឈានដល់១៩រូប ដោយសារតែមានលក្ខណ្ឌពិបាកជម្រុះចោល។

ព្រះតេជគុណ ព្រះកោសលវិទូបណ្ឌិត ទេព កុសល អគ្គនាយក បណ្ឌិតអន្តរជាតិ APLITA International Doctoral នៅប្រទេសថៃ មានសង្ឃដីការថា ហេតុផលដែលសាកលវិទ្យាល័យដ៏ធំនៅបារាំង ឈានដល់ការផ្ដល់អោយនូវកិត្តិយសនេះ គឺដោយសារតែសាកលវិទ្យាល័យនេះ ចង់លើកទឹកចិត្តបញ្ញាវ័ន្តនៅលើពិភពលោក ដែលមានស្នាដៃឆ្នើម អោយកាន់តែបានបន្តរួមចំណែកធ្វើកិច្ចការជាប្រយោជន៍ដល់ជាតិមាតុភូមិបន្តទៀត។

ព្រះអង្គមានមោទនភាព ដែលកូនខ្មែរ កាន់តែច្រើន ត្រូវបានស្ថាប័នបរទេស ផ្ដល់អោយនូវសញ្ញាប័ត្របណ្ឌិតនេះ ហើយបើទោះជាក្នុងលក្ខ័ណ្ឌ ណាក៏ដោយ ក៏នេះគឺជាមុខមាត់ដ៏ធំរបស់កូនខ្មែរនោះដែរ។ ដោយឡែកក្នុងពេលខាងមុខ សាកលវិទ្យាល័យអន្តរជាតិដ៏ធំមួយផ្សេងទៀត នឹងផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយសទ្រង់ទ្រាយធំ ដែលមានបញ្ញាវ័ន្តស្ទើរគ្រប់ប្រទេសចូលរួម ដោយព្រះអង្គរំពឹងថានៅក្នុងព្រឹត្តិការណ៍នោះ ក៏នឹងមានកូនខ្មែរមួយចំនួនមានឈ្មោះចូលរួម៕











LEAVE A REPLY

Please enter your comment!
Please enter your name here