រួមគ្នាជាមួយយុទ្ធនាការ « ដំរីមួយជួយថវិការ2ពាន់រៀល » ដើម្បីអភិរក្សដំរីស្រុកក្នុងខេត្ត រតនគិរី

0

យោងតាមការបង្ហោះរបស់ ក្រសួងទេសចរណ៍ និង សមាគម អៃរាវត្តា បានចេញជាសេចក្ដីជូនដំណឹងជូនដល់សាធារណៈជន ក៏ដូចជាអ្នកស្រឡាញ់ការពារអភិរក្សជីវៈចម្រុះឱ្យបានដឹងស្ដីអំពីយុទ្ធនាការ « ដំរីមួយជួយថវិកាពីរពាន់រៀល » សម្រាប់ទិញចេកមួយស្និត ឬ អំពៅមួយដើម គឺជាយុទ្ធនាការមួយដែលត្រូវបានផ្តួចផ្តើមរៀបចំឡើងក្នុងគោលបំណងកៀងគរការបរិច្ចាគទោះតិចក្ដី ច្រើនក្ដី ពីសប្បុរសជននានាទាំងក្នុង និង ក្រៅប្រទេស ដើម្បីទ្រទ្រង់ដល់សមាគមអភិរក្សដំរី អៃរាវត្តា ដែលមានទីតាំងនៅ ភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគីរី ដែលកំពុងជួបការខ្វះខាតថវិកាសម្រាប់ទិញចំណីដំរី និង ព្យាបាលដំរី។

ការចូលរួមមូលនិធិឧបត្ថម្ភពីសប្បុរសជនទាំងអស់គ្នា គឺជាការចូលរួមចំណែកការពារ អភិរក្សសត្វដំរី និងការបង្កាត់ពូជដំរីបន្ថែមទៀត ដើម្បីបង្កើនបរិមាណសត្វដ៏កម្រនៅកម្ពុជា ជាពិសេសគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់សម្រាប់ការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះប្រកបដោយនិរន្តរភាព។

យោងតាមសេចក្ដីប្រកាសខាងលើនេះសម្ដេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា និង សប្បុរសជន ក៏ដូចជាអ្នកស្រឡាញ់ការពារអភិរក្សសត្វព្រៃ ក៏ដូចជាសត្វស្រុក តួយ៉ាងដូចជាសត្វដំរី ដែលជាសត្វកម្រ និង ជិតផុតពូជ សូមមេត្តាជួយចូលរួមបរិច្ចាគថវិការតាមសទ្ធាដើម្បីរួមចំណែកក្នុងការផ្គត់ផ្គង់ធនធានដ៏កម្រមួយនេះឱ្យកាន់តែមានភាពល្អប្រសើរ តាមរយៈគណនី ABA និង គណនី ធនាគា អេស៊ីលីដា ឬ តាមរយៈការស្កេន QR Code ដូចមានភ្ជាប់នឹងរូបខាងលើស្រាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here