លោកបណ្ឌិត ដួង អក្ខរា កោតសរសើរចំពោះសន្ទុះដ៏ខ្លាំងរបស់ផែនសហគ្រិនវ័យក្មេង

0

ក្នុងពិធីសំណេះសំណាលកាលពីថ្ងៃទី ២៨ ឧសភា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តមបណ្ឌិត្យ ហ៊ុន ម៉ាណែត គេសុទ្ធតែមើលឃើញថា ផែនសហក្រិនវ័យក្មេង កំពុងក្លាយជាកម្លាំងស្នូលដ៏ខ្លាំង ក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា ខណៈដែលកម្លាំងសហក្រិនដែលប្រមូលផ្ដុំបាននៅក្នុងចលករមួយនេះ ក៏សុទ្ធតែមានឆន្ទៈគាំទ្រគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

ក្រោមការដឹកនាំដ៏ខ្លាំងរបស់លោកគ្រូធំ បណ្ឌិត អោម សេងបូរ៉ា ប្រធានផែនសហក្រិនវ័យក្មេង នៃក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ លោក បណ្ឌិត ដួង អក្ខរា ដែលជាប្រធានសាខាមួយរូប ក្នុងចំណោមប្រធានសាខាដែលបានតាំងតាំង និង ជាថ្នាក់ដឹកនាំផែនសហក្រិនវ័យក្មេង សាខាកិត្តិយស ក៏ទទួលស្គាល់សកម្មភាពរបស់ផែនយុវជនមួយនេះ គឺជាកម្លាំងស្នូលដ៏ខ្លាំង និង ពោរពេញដោយសក្កានុពលផងដែរ។

លោកបណ្ឌិតថា ក្រោយការបង្កើតឡើង ផែនសហក្រិនវ័យក្មេង កំពុងបង្កើនកម្លាំង និង ប្រមូលផ្ដុំសហក្រិនអោយកាន់តែច្រើន ដើម្បីរួមគ្នាជាប្រយោជន៍ជាតិមួយ ក្នុងការគាំទ្រគណបក្សប្រជាជន ដែលកំពុងដឹកនាំប្រទេសអោយមានសុខសន្តិភាព និង គាំទ្របេក្ខភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលអនាគត។

ក្នុងនាមជាប្រធានសាខាមួយរូប លោកបណ្ឌិតថា ការរក្សាអោយបានសន្តិភាព គឺជារឿងដែលមិនអាចខ្វះបាន ដែលបណ្ដាម្ចាស់អាជីវកម្មគ្រប់ផ្នែក ក្នុងនាមជាពលរដ្ឋ ដែលទទួលបាននូវអត្ថប្រយោជន៍រាប់មិនអស់ពីសុខសន្តិភាព ត្រូវតែរួមកម្លាំងគ្នាជាធ្លុងមួយ និង ដើម្បីធានាបាននូវសុវត្ថភាពពេញលេញក្នុងការរស់នៅ និង ការធ្វើអាជីវកម្ម ដូចដែលមាននាពេលបច្ចុប្បន្ន។ លោកបណ្ឌិតថា ក្នុងផែនសហក្រិនកិត្តិយស លកបណ្ឌិតកំពុងកៀងគរសហក្រិន ដែលមានសក្កានុពលអោយក្លាយជាសមាជិកកាន់តែច្រើន ដើម្បីអោយការងារនេះ កាន់តែមានលទ្ធផលល្អ ក្នុងការគាំពារគណបក្សប្រជាជនកម្ពុជា អោយនៅតែជាគណបក្សឈ្នះឆ្នោត និង គាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។


លោក ផាត់ តារារដ្ឋ ដែលបានដឹកនាំសមាសភាពសិល្បករសិល្បការិនី ដែលភាគច្រើនសុទ្ធតែជាម្ចាស់អាជីវកម្មខ្នាតតូច និង មធ្យម អោយចូលរួមគាំទ្រក្នុងសកម្មភាពនេះដូចគ្នា បានលើកឡើងថា ក្នុងនាមលោកគឺជាប្រធានក្រុមសិល្បករ និង ជាស្ថាប័នសារព័ត៌មានមួយរូប គឺជារឿងប្រាកដណាស់ ដែលត្រូវតែនៅអព្យាក្រិត ដើម្បីកុំអោយមានការរិះគន់ ប៉ុន្តែលោក និង សមាជិកក្នុងក្រុម នៅតែបានសម្រេចចូលរួមក្នុងផែនសហក្រិនវ័យក្មេង និង ពេញចិត្តក្លាយជាផ្នែកមួយ ក្នុងផែនសហក្រិនវ័យក្មេង សាខាកិត្តិយស ដោយសារតែលោក និង ក្រុមសមាជិក ក៏មើលឃើញថា ការចូលរួមការពារសន្តិភាព តាមរយៈការគាំទ្រគណបក្សប្រជាជនកម្ពុជា និង គាំទ្របេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺជារឿងចាំបាច់ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺក្រុមគ្រួសារសម្ដេចតេជោ ក៏បានពលីលើកិច្ចការជាតិ មិនអាចកាត់ថ្លៃបាន ចាប់តាំងពីកម្ពុជាទទួលរងនូវភ្លើងសង្គ្រាម។

មិនខុសគ្នាដែរ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មានផ្ទះតារា ដែលត្រូវបានប្រកាសតែងតាំងជាអនុប្រធានផែនកិត្តិយស និង ជាបុគ្គលដែលលេចធ្លោមួយរូបក្នុងការងារសង្គម ក៏ប្រកាសគាំទ្រចំពោះជំហររបស់លោកគ្រូធំ បណ្ឌិត អោម សេងបូរ៉ា ដែលបានលើកឡើងនៅក្នុងពិធី និង លោកទស្សនៈរបស់លោកបណ្ឌិត ដួង អក្ខរា ផងដែរ។

លោក ផាត់ តារារដ្ឋ ដែលបានដឹកនាំសមាសភាពសិល្បករសិល្បការិនី ដែលភាគច្រើនសុទ្ធតែជាម្ចាស់អាជីវកម្មខ្នាតតូច និង មធ្យម អោយចូលរួមគាំទ្រក្នុងសកម្មភាពនេះដូចគ្នា បានលើកឡើងថា ក្នុងនាមលោកគឺជាប្រធានក្រុមសិល្បករ និង ជាស្ថាប័នសារព័ត៌មានមួយរូប គឺជារឿងប្រាកដណាស់ ដែលត្រូវតែនៅអព្យាក្រិត ដើម្បីកុំអោយមានការរិះគន់ ប៉ុន្តែលោក និង សមាជិកក្នុងក្រុម នៅតែបានសម្រេចចូលរួមក្នុងផែនសហក្រិនវ័យក្មេង និង ពេញចិត្តក្លាយជាផ្នែកមួយ ក្នុងផែនសហក្រិនវ័យក្មេង សាខាកិត្តិយស ដោយសារតែលោក និង ក្រុមសមាជិក ក៏មើលឃើញថា ការចូលរួមការពារសន្តិភាព តាមរយៈការគាំទ្រគណបក្សប្រជាជនកម្ពុជា និង គាំទ្របេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺជារឿងចាំបាច់ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺក្រុមគ្រួសារសម្ដេចតេជោ ក៏បានពលីលើកិច្ចការជាតិ មិនអាចកាត់ថ្លៃបាន ចាប់តាំងពីកម្ពុជាទទួលរងនូវភ្លើងសង្គ្រាម។ លោក ផាត់ តារារដ្ឋ ថា ការបង្កើត ផែនសហក្រិនវ័យក្មេង នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ក៏ជាការផ្ដល់ឱកាសមួយ អោយក្រុមសហក្រិនជំនាន់ក្រោយ បានរួមចំណែកក្នុងឆាកនយោបាយ ក្នុងការបម្រើគណបក្សមួយ ដែលមានមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ សម្រាប់កូនខ្មែរផងដែរ៕



LEAVE A REPLY

Please enter your comment!
Please enter your name here