ប្រធានសមាគមសារព័ត៌មាន និង ជាអ្នកអភិវឌ្ឍន៍បុរីមួយបាននាំអំណោយជូនរដ្ឋមន្រ្តីក្រសួងព័ត៌មាន

0

ភ្នំពេញៈ ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ ហៅកាត់ ស.ស.ស លោកថាន់ ចាន់ណា និងសហការីទទួលបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីលោកខៀវ កាញារិទ្ឋរដ្ឋមន្រ្តីក្រសួងព៌តមាន ដើម្បីសុំការណែនាំ និងផ្តល់អនុសាសន៍។

លោកថាន់ ចាន់ណាបានមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី១១មិនានេះថា ក្នុងឱកាសចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំក្រសួងព៌តមាននេះ លោកក៏បានចូលរួមគោរពជូនពរលោករដ្ឋមន្រ្តី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងចូលមកដល់នាចុងសប្តាហ៍នេះផងដែរ។

ជាមួយគ្នានេះ លោកថាន់ ចាន់ណា និងសហការី ក៏បាន ប្រគល់ជូនអង្ករចំនួន៤តោន ទឹកត្រី១០០យួរ ទឹកស៊ីអ៊ីវ១០០យួរ ជូនដល់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងផងដែរ។
កន្លងមកផងដែរខាងសមាគមក៏បានជួយដល់ការងារសង្គមជាច្រើនផងដែរដូចជា ជួយឧមត្ថមដល់គ្រោះទឹកជំនន់ ជីកអណ្តូលទឹក ស្តាស្រៈទឹក លាបវិហារ នឹងធ្វើផ្លូវបេតុង លោកថាន់ ចាន់ណាក៏ជាអ្នកអភិវឌ្ឍន៍បុរីចាន់ណា លែនស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល ដោយទទួលបានជោគជ័យ និងគាំទ្រពីអតិថិជនយ៉ាងច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here