កាន់តែល្បីផ្អើល យ័ន្តលក់ដីរបស់លោកតាដំបងដែក

0

ក្នុងមួយរយៈចុងក្រោយនេះ គេឃើញលោកស្រី ហង្ស សុវណ្ណារី ស្នងរូបលោកតាដំបងដែក មានការសែនព្រែនជ្រូកខ្វៃយ៉ាងកក្រើកបុរីពិភពថ្មីឈូកវ៉ា៣ ដែលជាកន្លែងទីសក្ការៈរបស់លោលតាតែម្ដង ដោយសារតែអ្នកមកជាវយន្តលក់ដី ជោគជ័យក្នុងការលក់ដីដាច់ ហើយនាំគ្នាយកជ្រូកមកសែនលាបំណន់។ អ្នកមកបន់លាបំណន់ទាំងនោះថែមទាំងលើកឡើងថា ដីរបស់ខ្លួនតម្លៃច្រើនសែន ត្រូវបានលក់ដាច់តែប៉ុន្មានថ្ងៃ ក្រោយពីជាវយន្តលក់ដីពីអ្នកស្នងរូបលោកតាដំបងដែកនោះផង។

ក្នុងប៉ុន្មានថ្ងៃនេះ នៅទីសក្ការៈរបស់លោកតាដំបងដែក ត្រូវគេឃើញសែនជ្រូកធំៗ ស្ទើររាល់ថ្ងៃ ខណៈដែលអ្នកជាវយន្តមួយក្រុម ដែលលក់ដីដាច់ព្រមគ្នា ក៏ត្រូវគេអះអាងថានឹងជុំគ្នាសែនជ្រូកធំ នៅថ្ងៃច័ន្ទ ទី៣ មេសា នេះផងដែរ។ ក្រៅពីលក់យន្តលក់ដី នៅទីសក្ការៈរបស់លោកតា ក៏មានរៀបហុងស៊ុយហាង ហុងស៊ុយផ្ទះ កន្លែងរកស៊ី និង ទស្សន៍ទាយពីជោគជតា និង កែវាសនាផងដែរ ទើបទីសក្ការៈរបស់លោកតាដំបងដែក មានអ្នកតូចអ្នកធំចេញចូលដូចរោងការ ដែលធ្វើអោយម្នាក់ៗ ឃើញហើយក៏ចាប់អារម្មណ៍។ លោកតាថា យន្តលក់ដី យន្តរកស៊ីមានបាននេះ គឺមានអ្នកយកទៅជោគជ័យស្ទើរគ្រប់គ្នា ទើបនៅទីសក្ការៈរបស់លោកតា រមែងមានពិធីបន់ស្រន់ដោយជ្រូកខ្វៃធំៗ ដោយសារតែអ្នកមកជាវ និង បែរបន់ បន់បានសម្រេច ហើយមកសែនលាបំណន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here