នោះទៀតហើយ ស្ត្រីម្នាក់ រងការចោទប្រកាន់រឿងឆបោក ខ្មែរដូចគ្នានៅអូស្ត្រាលី

0

មុនខុសពីពេលមុន ដែលស្ត្រីមួយរូបរស់នៅប្រទេសអូស្ត្រាលី ដែលផេកយើងធ្លាប់ផ្សាយ ដែលកាលនោះត្រូវគេទម្លាយថាបានបោកលុយតុងទីន និង គេចវេសបំណុលនោះ ពេលនេះក្នុងគ្រុបពលរដ្ឋខ្មែរ រស់នៅប្រទេសអូស្ត្រាលីដដែល ក៏កំពុងផុលផុស និង ជជែកវែកញែកពីករណីស្ត្រីខ្មែរម្នាក់ផ្សេងផងដែរ ដោយអះអាងថា ស្ត្រីឈ្មោះ Keyen Kim ដែលមានឈ្មោះពិតថា Rath Kim ក៏កំពុងផ្ទុះការចោទប្រកាន់លើករណីឆបោកស្រដៀងគ្នានេះផងដែរ។ ស្ត្រីខ្មែរជាច្រើនរូប ដែលអះអាងថាខ្លួនគឺជាជនរងគ្រោះ បានទម្លាយប្រាប់ ផ្ទះតារាថា ស្រ្តីខ្មែរឈ្មោះ Rath Kim ដែលប្រើហ្វេសប៊ុកថា Keyen Kim នេះ បានប្រើរូបភាពឆបោកជាច្រើនករណី ដល់បងប្អូនខ្មែរមួយចំនួន ដោយដេញតុងទីនហើយរត់ មិនទូទាត់ប្រាក់ស Rath Kim រមែងជេរប្រមាថ និង បោះពាក្យសម្ដីឌឺដង ទៅកាន់ម្ខាស់លុយវិញ ដែលធ្វើអោយបងប្អូនខ្មែរ ដែលបានចាញ់បោក ខកចិត្ត។

បងប្អូនខ្មែរ ដែលអះអាងថា គឺជាអ្នករងគ្រោះ ក៏បានចោទថា ឈ្មោះ Rath Kim នេះ ក៏មានករណីរៀបការក្លែងក្លាយ ដោយស៊ីឈ្នួលរៀបការខ្លួនឯង និង អោយកូនស្រីរបស់ខ្លួនរៀបការក្លែងក្លាយ ដើម្បីធានាប្រុសខ្មែរទៅរស់នៅអូស្ត្រាលីជាថ្នូរលុយកាក់ ដែលសូម្បីតែរដ្ឋាភិបាលអូស្ត្រាលី ក៏កំពុងសើរើ។ ស្ត្រីដដែលនេះ ក៏មានករណីធ្វើឯកសារបន្លំលុយចិញ្ចឹមពីរដ្ឋអូស្ត្រាលីចំនួន៨ម៉ឺន ដែលធ្វើអោយខូចឈ្មោះស្ត្រីខ្មែរ នៅក្នុងប្រទេសអូស្ត្រាលីផងដែរ។ ក្រុមអ្នកទម្លាយព័ត៌មាន បានស្នើអោយបងប្អូនខ្មែរ ដែលមិនទាន់រងគ្រោះមានការប្រុងប្រយ័ត្ន ខណៈដែលក្នុងពេលនេះបណ្ដាក្រុមអ្នកចាញ់បោក ក៏នឹងត្រៀមវិធានការផ្លូវច្បាប់ ដើម្បីកុំអោយខូចឈ្មោះដល់ពលរដ្ឋខ្មែរទាំងមូល ដែលកំពុងផ្ញើខ្លួននៅលើទឹកដីអូស្រាលី។យ៉ាងណាមិញ រាល់ការចោទប្រកាន់ ដែលក្រុមការងារយើង បានទទួលពីក្រុមស្ត្រីខ្មែរ ដែលអះអាងថាគឺជាជនរងគ្រោះនេះ ក្រុមការងារយើងមិនទាន់ដឹងតើនេះ គឺជាការពិត ឬ មានការពិតក្នុងកម្រិតណានៅឡើយទេ ដោយក្រុមការងារយើងនឹងស្វាគមន៍រាល់ការបំភ្លឺរបស់ Rath Kim នេះ ដើម្បីទទួលបានព័ត៌មានលម្អិត។ ជាមួយនឹងការទម្លាយនេះ សូមប្រិយមិត្តអ្នកតាមដាន ពិចារណាតាមការគួរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here