ក្រុមហ៊ុន iEbuy និង VMOVE ក្លឹប រួមគ្នាបណ្ដុះធនធានមនុស្ស និង បង្កើនការងារ ជួយដល់ពលរដ្ឋក្នុងស្រុក ឱ្យមានការងារធ្វើ

0
- Advertisement Banner -

ក្រុមហ៊ុន អាយ អ៊ី បាយ និង VMOVE ក្លឹប បានចុះអនុស្សាណៈយោគយល់គ្នា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីសហការលើការអភិវឌ្ឍគោលការណ៍ផលប្រយោជន៍រួម និងរួមគ្នាកសាងសេដ្ឋកិច្ចជាតិ តាមរយ:ការបណ្ដុះធនធានមនុស្ស ពង្រឹងសមត្ថភាព លើការសិក្សា ការងារ មុខរបរ និងការភិវឌ្ឍអាជីវកម្មឈានទៅរកការរីកចំរើន និងបង្កលក្ខណះងាយស្រួល ដើម្បីបញ្ជូលផលិតផលសេវា ដៃគូម្ចាស់អាជីវកម្ម របស់សមាជិក VMOVE CLUB និងការពង្រីកការទំនាក់ទំនងឲ្យកាន់តែទូលំលាយ នៅលើប្រព័ន្ធអេប អាយ អ៊ី បាយ ហើយក៏ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើត និងបង្កើនការងារជួយដល់ប្រជាពលរដ្ឋក្នុងស្រុក ឱ្យមានការងារធ្វើ កាត់បន្ថយការចំណាកស្រុក ដោយអាចមានអាជីព ជំនាញវិជ្ជាជីវៈច្បាស់លាស់ ពិតប្រាកដមួយ អាចជួយខ្លួនឯងបាន ក្រុមគ្រួសារ និងសង្គមជាតិបានផងដែរ។

លោកឯក​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន iEBuY បានឱ្យដឹងថា អាយ អ៊ី បាយ អេប គឺជាកម្មវិធីទូរស័ព្ទមួយដ៏ទំនើប និងទាន់សម័យសម្រាប់មនុស្សគ្រប់រូប ដែលមានមុខងារច្រើនយ៉ាងនៅក្នុងអេបតែមួយចាប់ផ្ដើមអភិវឌ្ឍន៍ ដល់ ចុងឆ្នាំ២០២១ ទើបបានចាប់ផ្តើមដាក់ឲ្យប្រើប្រាស់តេស្តជាសាធារណះ លើមុខងារមួយចំនួន និងបន្តការអភិវឌ្ឍលើមុខងារថ្មី និងពេញនិយមជាច្រើនទៀត សម្រាប់អ្នកប្រើប្រាស់ទាំងក្នុងប្រទេស និងពិភពលោក នាពេលបច្ចុប្បន្ន។ ក្រុមហ៊ុនបានដាក់ឲ្យដំណើរការនូវមុខងារសំខាន់មួយចំនួនដូចជា៖ មុខងារ New Feed គឺជាបណ្ដាញសង្គមដែលអនុញ្ញាតឲ្យធ្វើការបង្ហោះរូបភាព ឬវីដេអូ សរសេ Captions ភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្ដ ក្រុមគ្រួសារ និងជជែកកម្សាន្ត ជាមួយមនុស្សជាទីស្រលាញ់បានយ៉ាងងាយស្រួលបំផុត។ Fun គឺជាមុខងារមួយដែលអនុញ្ញាតឱ្យបង្ហោះរូបភាព ឬវីដេអូខ្លីៗ និង Reaction (រេកសិន)  រួមទាំងមានមុខងារកម្សាន្តជាច្រើនទៀត។ Store គឺជាមុខងារផ្សារទំនើបអនឡាញដ៏ធំដំបូងគេ ដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្មគ្រប់រូប អាចបង្កើតហាងឌីជីថល សំរាប់ដាក់លក់ទំនិញរបស់ខ្លួនបានយ៉ាងងាយស្រួល និងមានសុវតិ្ថភាពខ្ពស់ ទាំងអ្នកលក់ និងអ្នកទិញ ។

លោកបន្តថា App iEBuy (អ៊ីអាយបាយ) គឺជាការបង្កើតឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ ដែលជាសមិទ្ធផលថ្មីមួយលើវិស័យបច្ចេកវិទ្យា ហើយនេះក៏ជាមោទនៈភាពជាតិខ្មែរមួយ ដែលកន្លងមក យើងធ្លាប់តែប្រើប្រាស់ App របស់បរទេស ដូច្នេះយើងគួរតែនាំគ្នាមកជួយគាំទ្រ និងលើកស្ទួយទាំងអស់គ្នាលើសេវាកម្មផលិតផលក្នុងស្រុក តាមរយៈនៃការបង្កើតដោយកូនខ្មែរ ដែលជាម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មផងដែរ ។ សូមជម្រាបថា បើប្រជាជនយើងទាំងអស់គ្នា ងាកមកចូលរួមជួយគាំទ្រផលិតផលក្នុងស្រុក នឹងធ្វើឱ្យសេដ្ឋកិច្ចជាតិកើនឡើង និងចូលរួមជម្រុញឲ្យពាណិជ្ជករក្នុងស្រុកកាន់តែមានលទ្ធភាព ពង្រីកសង្វាក់ផលិតកម្ម ពង្រឹងគុណភាពល្អជាងមុន ។

ដោយឡែកតំណាងក្រុមហ៊ុនដែលមកពីប្រទេសថៃ ឌីអាយខុនគ្រុប ដែលបានមកប្រទេសកម្ពុជា បានលើកឡើងថា ភាគីក្រុមហ៊ុនថៃ បានជួបជាមួយក្រុមហ៊ុន អាយអ៊ីបាយ និងវីវូមក្លឹប ដូច្នេះក្រុមហ៊ុនឌីអាយខុនគ្រុប មានការរំពឹង និងជឿជាក់ថា សម័យនេះ គឺជាការលក់អនឡាញ ដែលជាការដឹកជញ្ជូនដល់ផ្ទះរបស់អតិថិជន ដូច្នេះក្រុមហ៊ុនឌីអាយខុនគ្រុប នឹងចូលរួមសហការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា នឹងសហការជាមួយក្រុមហ៊ុនអាយអ៊ីបាយ ក្នុងការផ្សព្វផ្សាយទៅក្រៅប្រទេស។

LEAVE A REPLY

Please enter your comment!
Please enter your name here