មកដឹងពីអត្ថប្រយោជន៍ ម្រុំខ្មែរ ដែលកំពុងមានទីផ្សារខ្លាំង

0

យោងតាមការស្រាវជ្រាវ​ដោយ​អ្នកប្រាជ្ញ​ធំៗ​ជាច្រើន នៅលើពិភពលោក នៅទ្វីបអាហ្រ្វិក, អាមេរិក, អាស៊ី និង អឺរ៉ុប បានរកឃើញថា ដើមម្រុំមានផ្ទុកនូវជីវជាតិវីតាមីន ជាង ១០០មុខ និង សារជាតិជួយការពាររាងកាយមនុស្សប្រភេទ អង់ទីអុកស៊ីត ចំនួន ៤៦មុខ ដែលមាននាទីកាត់បន្ថយភាពជ្រីវជ្រួញ។ ដោយសារគុណភាពនេះ ម្រុំអាចជួសជុលជម្ងឺជាង ៣០០ប្រភេទ អោយល្អដូចដើម។ ម្សៅស្លឹកម្រុំចំនួន១០០ក្រាម មានសារជាតិជាតិវីតាមីនសេ ស្មើនឹងផ្លែក្រូច៧ផ្លែ, មានសារជាតិកាល់ស្យូម ស្មើនឹងទឹកដោះគោ៤កែវ, មានសារជាតិវីតាមីន-អា ស្មើនឹងការ៉ុត៤ផ្លែ និង មានសារជាតិប៉ូតាស្យូម ស្មើនឹងចេក៣ផ្លែ។ បច្ចុប្បន្ន ផលិតផលពីដើមម្រុំ ជាពិសេសម្សៅស្លឹកម្រុំ ត្រូវបានដាក់លក់ជាទូទៅនៅពាសពេញ ពិភពលោក ក្នុងតម្លៃប្រមាណ ៤០ ទៅ ៥០ដុល្លា ក្នុងមួយគីឡូក្រាម។ រីឯនៅកម្ពុជាវិញ តម្លៃលក់ជាមធ្យមក្នុងតម្លៃទាបជាងនេះ ទើបធ្វើអោយឱសថរុក្ខជាតិម្រុំមានការគាំទ្រខ្លាំង។

លោកស្រី អ៊ុង វណ្ណា ម្ចាស់សហគ្រាសវ៉ត ម្រុំខ្មែរ ធម្មជាតិ បានលើកឡើងថា ម្រុំអាចដោះស្រាយជម្ងឺជាអាទិ៍ ដូចជា រោគ Stress តប់ប្រមល់ ខ្វល់ខ្វាយក្នុងអារម្មណ៍ គេងមិនលក់។ រោគខ្វះឈាម រោគលើសឈាម ធ្វើឱ្យមានចលនាឈាមដើរស្រួល រោគទឹកនោមផ្អែម ដោយបន្ថយអត្រាជាតិស្ករក្នុងឈាម ជម្ងឺថ្លើមគ្រប់ប្រភេទ ជួយសម្រួលផ្លូវដង្ហើម ដូចជារលាកច្រមុះ-បំពង់ក, រលាកទងសួត, រោគហឺត។ ជួយបញ្ហាផ្លូវរំលាយអាហារ ដូចជាបញ្ហាដំបៅក្រពះ-ពោះវៀន ជួយលាងក្រពះ-ពោះវៀន និងជួយបញ្ចុះជាតិពុល ជាតិខ្លាញ់ ជួយសម្រកទម្ងន់។

លោកស្រី នៅពេលទទួលទានម្សៅម្រុំ ឬ ផលិតផលម្រុំ ៣-៤ថ្ងៃដំបូង អ្នកខ្លះអាចមានអាការៈវិលមុខ ធីងធោង ងងុយគេង។ តែត្រូវចាំថានោះគឺម្រុំកំពុងតែជួសជុលសរីរាង្គ ដែលចាំបាច់ត្រូវព្យាយាមទទួលទានបន្ត តែអ្នកខ្លះក៏មិនមានអាការៈនោះដែរ។ លោកស្រីថា ដោយសារម្រុំគឺជាអាហារបំប៉នធម្មជាតិ ដូច្នេះមិនមែនទទួលទានតែមួយពេល ឬមួយថ្ងៃ បានទទួលលទ្ធផលភ្លាមនោះទេ។ ត្រូវទទួលទានឱ្យបានទៀងទាត់យ៉ាងហោចណាស់ចាប់ពី ៣ខែឡើងទៅ ហើយនឹងកាន់តែល្អសម្រាប់សុខភាព ពេលទទួលជាប្រចាំ។

LEAVE A REPLY

Please enter your comment!
Please enter your name here