ពេជ្រ សោភា លេចឭឡើងតំណែងល្អ១ក្នុងហង្សមាស

0

តារាចម្រៀងល្បីជួរមុខ នៅហង្សមាស ពេជ្រ សោភា បានអោយគេមើលឃើញថានាងរមែងក្លាយជាតារាជើងមុខសំខាន់ៗមួយ ប្រចាំផលិតកម្មហង្សមាដ។ សូម្បីតែបទចម្រៀងដែលនាងច្រៀងទាក់ទិនបុណ្យកឋិនឃើញថា មានការចំណាយដើមទុនប្រមូលតារាថត ច្រើនចាយលុយច្រើនសន្ធឹកដែលហង្សមាសបញ្ចេញ។

ក្រៅពីសម្ដែងការថ្នមចិត្ត សោភា នេះដែរ តាមព័ត៌មានថា ថៅកែហង្សមាស បានឲ្យតំណែងធំដល់ សោភា ដើម្បីកុំឲ្យរត់ចេញនោះ តាមរយៈការតំឡើងឋានៈរបស់នាងឲ្យមានឥទ្ធិពលលើសពីតារាចម្រៀងធម្មតា។ ប៉ុន្ដែគេមិនដឹងថា តួនាទីថ្មីរបស់សោភា នោះជាអ្វីនោះទេ ខណៈដែលអ្នកយកព័ត៌មានយើងទូរស័ព្ទសួររឿងនេះ នាងឆ្លើយដោយប្រុងប្រយ័ត្នថា នាងជាអ្នកចម្រៀងហង្សមាស ដដែលទេ។

ពេជ្រ សោភា បានជ្រកនៅហង្សមាស រយៈពេលជាង១៥ឆ្នាំមកហើយ ប៉ុន្ដែឥទ្ធិពលរបស់នាងមិនដូច ឱក សុគន្ធកញ្ញា ដែលជាប្អូនថ្លៃថៅកែនោះទេ បើទោះជានាងចូលហង្សមាសមុន សុគន្ធកញ្ញា ក្ដី។ពេជ្រ សោភា មានជីវភាពស្ទុះឡើង នៅរយៈពេលចុងក្រោយនេះ ដោយនាងរស់នៅផ្ទះវីឡាធំស្កឹមស្កៃ និងជិះរថយន្ដទំនើបៗឆ្លាស់គ្នា មានដូចជា Porsche , Range Rover និង Mercedes ជាដើម ដែលទ្រព្យទាំងនេះមិនចាញ់តារាបរទេសឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here