មិនទាន់មានឱកាសឡើងទៅប្រកួតនៅឆាកអន្តរជាតិតែ ប៉ុន សារ៉ាវត្តី រីកមុខនឹងតំណែងបវរកញ្ញាក្នុងអាជីពសិល្បៈ

0


កញ្ញាឯក Miss planet Cambodia 2020 ហាក់មិនត្រូវបាន ទទួលការប្រម៉ូដ អោយបានដិតដល់ពីអ្នកតៀបចំកម្មវិធី ។ នាងហាក់ត្រូវបានទុកចោល បើទោះជាមានសម្រស់ និង សមត្ថភាពជាម្ចាស់មកុដបែបណាក៍ដោយ។ យ៉ាងណានាងបានរកផ្លូវច្រកចេញហើយ ដោយពេលនេះ កំពុងស្ថិតនៅជ្រុងសិល្បៈល្អ។

ប៉ុន សារ៉ាវត្តី ស្តាយដែលការចង់បង្ហាញ មុខមាត់លើឆាកអន្តរជាតិ មិនទាន់មានឱកាស។ នាងបានសន្សំសមត្ថភាពនិងទស្សនៈភាពជាស្ត្រី កម្ពុជាអោយគេមើលឃើញ។ ប៉ុន្តែឱកាសនោះមិនទាន់អាចក្លាយជាការពិត។ វត្តី មិនមានការអាក់អន់ចិត្តនោះទេ បើទោះជាឃើញវិស័យបវរកញ្ញាកម្ពុជា ក្រោយៗមានការលូតលាស់។

មកទល់ពេលនេះ អតីតកញ្ញាឯករូបនេះ បានក្លាយជាតារាសម្តែង ដ៏មានទេពកោសល្យ ហាត់រៀនដោយ លោក ហ៊ុយ វាសនា។ នាងមានឱកាសថតសម្តែងបានជាច្រើនរឿង។ នាងមានមោទនភាពដែលវិវត្តន៍ខ្លួនជាអ្នកសម្តែង ហើយឆាប់ៗនេះស្នាដៃរឿងថ្មី និងបង្ហាញលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ដៃគូជាមួយ តារាប្រុស ទ្រី តារាវុទ្ឋ។ លើសពីនេះនាងក៍ ជាពិធីការិនី ប្រចាំទូរទស្សន៍ប៉ុស្តីលេខ៥។ លើសពីនេះក៍មានបំណងចូលប្រឡងល្បងការ ប្រកួត បវរកញ្ញាចក្រវាឡកម្ពុជាខាងមុខផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here