ពេជ្រ វត្តីសារ៉ាវឌី ក្នុងឈុតEvening gown យប់មិញ សាងភាពលេចធ្លោដល់អ្នកDesign

0


ក្រោយ បវរកញ្ញាយើង វត្តី គ្រងរាងកាយលេីបវរកញ្ញាកម្ពុជា Miss Grand Cambodia ក្នុងវគ្គ Preliminary Competition នៃការប្រកួតបវរកញ្ញា Miss Grand International 2022 ក្នុងប្រទេស០ណ្ឌូនេសុី។ម្នាក់ៗលាន់មាត់ លើកសរសើរទៀតហើយថា ឈុតនេះមានការទាក់ភ្នែក អារម្មណ៍មិនធម្មតាដែរ ។ពិសេសការជះនូវសម្រស់ដងខ្លួន របស់បេក្ខភាពយើងក៍មិនអន់ដែរ។

យើងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលគ្រប់វគ្គឡើងប្រកួត លើកម្រិតឆាកអន្តរជាតិ បេក្ខភាពតំណាង កម្ពុជាឃើញថា មានភាពលេចធ្លោស្ទើរតែគ្រប់វគ្គ គួរជាទីរីករាយ។ពេលនេះឈុតរាត្រីសមោលស របស់ សារ៉ាវឌ្ឍី កំពុងទទួលបានការចាប់អារម្មណ៍តែម្តង ពីអ្នកលេងបណ្តាញសង្គម។ ឈុតពណ៌មាសនេះបាន ជះពន្លឺពេញឆាក ។ ឯបរទេសវិញ ក៍សរសើរហើយ ផេកបរទេសខ្លះ ក៍បន្តយកបេក្ខភាពកម្ពុជាយកមក និយាយជាបន្តទៀត។

គេក៍ភ្ញាក់ផ្អើលទៀត ដោយក្នុងនោះ អត់ដឹងថាបវកញ្ញាហុងកុង គាត់មានបញ្ហាអីទៅលើរ៉ូបរបស់គាត់ទេ ។ បានជាវត្តីបានអោយរ៉ូបដ៏ស្រស់ស្អាតរបស់គាត់អោយទៅបវកញ្ញា ហុងកុងខ្ចីស្លៀកក្នុងវគ្គប្រកួតបឋម អ្នកល្អពេកហើយ។ ចំនុចនេះត្រូវបាន អ្នកតាមដានចង់ដឹងមូលហេតុ និងរំពឹងថា វត្តីបកស្រាយពេលរួចរាល់ការងារនិងជាការជួយគ្នាពេលលំបាកទោះ សាសន៍ខុសគ្នា។