អៀ ម៉េងលិ ឡើង​កាលី​ប​ប៉ះ​តារាចម្រៀង​សេម នៅ០០៩

0

កាលពី​ល្ងាច​ថ្ងៃទី២៤ មេសា ផលិតកម្ម​បាដិ​ហា​រ្យ​បាន​បើកសម្ពោធ​ភាពយន្ត​រឿង«០០៩»របស់ខ្លួន​ជា​ផ្លូវការ​នៅ​ផ្សារ​ទំនើប​សុរិយា ដោយមាន​តារា​មួយចំនួន​ទាំំ​ង​ជា​តួ​សម្ដែង និង​តារា​ជា​ភ្ញៀវកិត្តិយស​ចូលរួម។ នេះ​ជា​ភាពយន្ត​ដែល​ជួយ​រំលេច​អោយ​តារា​សម្ដែង និង​តារាចម្រៀង កញ្ញា អៀ ម៉េងលិ ឡើង​កូដ​គួរអោយកត់សម្គាល់ ដោយសារតែ​នាង​បាន​គ្រង​តំ​ណេង​ជា​តួឯក ហើយ​ជា​តួអង្គ​ក្នុង​រឿង​វាយតប់ និង​ស្នេហា​ជាមួយ​តារាចម្រៀង​សេម ទៅទៀត។

កញ្ញា អៀ ម៉េងលិ ដែល​ត្រូវគេ​ស្គាល់​ថា​ជា​កូនស្រី​ថៅកែ​បោះ​ដុំ​ទាំង​ក្នុង និង​ក្រៅប្រទេស បាន​អះអាងថា នេះ​ជា​លើក​ទី១ដែល​កញ្ញា​មានឱកាស​បាន​សម្ដែង​ក្នុង​ភាពយន្ត​ខ្នាត​ធំ ហើយ​ជា​រឿង​ដែលមាន​ឈុត​ឆាក​វាយតប់ ស៊ើបអង្កេត និង​ស្នេហា​យ៉ាង​ស៊ីជម្រៅ ដែល​នាង​បញ្ជាក់ថា​មិន​ធ្លាប់បាន​សម្ដែង​បែបនេះ​ទាល់តែសោះ។

នៅក្នុង​ភាពយន្ត​រឿង«០០៩»នេះ នាង​ត្រូវគេ​អោយ​ដើរតួ​ជាមួយ​តារាចម្រៀង​សេម ហើយក៏​មាន​ឈុត​ត​ឆាក​ឌឺដង និង​ស្នេហា​ច្រើន​វគ្គ​ផងដែរ ដោយ​មិនទាន់​រាប់បញ្ចូល​ឈុត​ឆាក​លោត​ហក់ និង​ស៊ើបអង្កេត​មួយចំនួន ដែល​តម្រូវអោយ​នាង​សម្ដែង​បាន​យ៉ាង​លំបាក​នៅក្នុង​ផ្ទៃរឿង។ នាង​ថា​នេះ​ជា​ស្នាដៃ​សម្រាប់​បើក​ទំព័រ២០១៨ តែ​មិនមែនជា​ភាពយន្ត​ចុងក្រោយ​នោះទេ ដោយសារតែ​នាង​ក៏មាន​គម្រោង​សម្ដែង​នៅក្នុង​ភាព​ដែល​កំពុង​ទាក់ទង​ជាច្រើន​ទៀត ដោយ​គ្រាន់តែ​មិនទាន់​ចង់​បង្ហើប​អោយដឹង​ជា​ផ្លូវការ​នៅឡើយ។

ភាពយន្ត​នេះ​មួយ​រឿង«០០៩»នាង​ថា​សម្ដែង​បាន​ដោយ​លំបាក​ណាស់ ហើយ​បើទោះជា​នាង និង​លោក សេម មិន​ធ្លាប់បាន​សម្ដែង​ជាមួយគ្នា​នៅក្នុង​ភាពយន្ត​បែបនេះ តែ​ក៏​លេង​បាន​ស៊ីសង្វាក់​នឹង​គ្នា​មិនធម្មតា​នោះដែរ ជាពិសេស​ឈុត​ឆាក​ស្នេហា ដើម្បីអោយ​សាច់រឿង​ទាំងមូល​ល្អមើល។

លោក ស៊ុម ភា​រិ​ន ម្ចាស់​ផលិតកម្ម​ប​ដិ​ហា​រ្យ​ភាពយន្ត បាន​អះអាងថា ភាពយន្ត​មួយ​នេះ លោក​បាន​និពន្ធ និង​សម្រិតសម្រាំង​ឡើង ដើម្បីអោយ​តារា​សម្ដែង​លោក​សេម បានធ្វើ​តួឯក និង​ថែមទាំង​ផ្ដល់​កិត្តិយស អោយ​លោក​សេម ធ្វើការ​ជ្រើសរើស​តារា​សម្ដែង​ស្រី​ដែល​ចង់​សម្ដែង​ជាមួយ​ផង ដោយ​លោក​សរសើរ​ថា​គ្រាន់តែ​ជួប​កញ្ញា អៀ ម៉េង​លិ ក្នុងការ​ធ្វើតេស្ដ៍​បើកឆាក​ក៏​ស្នើអោយ​លោក​យក​នាង​មកលេង​តួឯក​តែម្ដង។ លោ​កថា​ភាពយន្ត​នេះ​បាន​ចំណាយពេល​ផលិត​ច្រើន​ខែ ដោយសារតែ​ក្នុង​រឿង​ទាំងមូល បាន​រំលេច​នូវ​ក្បាច់គុន​ល្បុ​ក​ត្តោ និង​បាន​ជ្រើស​យក​កីឡាករ​កីឡាការិនី​ល្បុ​ក​ត្តោ​រាប់មិនអស់​យកមក​ស​ម្ដែ​ង ដើម្បីអោយ​ឈុត​ឆាក​វាយតប់​រស់​រវើក និង​បាន​ទាំង​ចំណាយ​ទុន​អស់​ច្រើន​ផង។ ក្រោយ​ការប្រកាស​សម្ពោធ​ភាពយន្ត​ទាំងមូល នឹង​សម្រេច​ដាក់​បញ្ចាំង​លក់​សំបុត្រ​ទាំង​ភ្នំពេញ និង​ខេត្តសៀមរាប ចាប់ពី​ព្រឹក​ថ្ងៃទី២៦ មេសា តទៅ ដោយ​លោក​រំពឹង​យ៉ាងខ្លាំង​ថា អ្នក​និយម​ទស្សនា​ភាពយន្ត​ខ្មែរ នឹង​គាំទ្រ​ខ្លាំងក្លា​នូវ​ភាពយន្ត​នេះ ដែលជា​ស្នាដៃ​កូន​ខ្មែរ​នោះ​ផង។

នៅក្នុង​ថ្ងៃ​សម្ពោធ​នោះ តារា​ជាច្រើន​ត្រូវគេ​ឃើញ​បង្ហាញមុខ ដោយមាន​ទាំង​តា​រាជា​ភ្ញៀវកិត្តិយស មិនមែន​ជាតារ​សម្ដែង​បង្ហាញខ្លួន​ផងដែរ៖

 

LEAVE A REPLY

Please enter your comment!
Please enter your name here