កាលពីថ្ងៃទី១៨ តុលា ឆ្នាំ២០២២ បេក្ខជនបេក្ខនារី ក្នុងកម្មវិធី Miss and Mister Freshy 2022 ត្រូវបានបើកបង្ហាញជាផ្លូវការហើយ ដោយក្រោយពីសម្រិតសម្រាំងគឺមានអ្នកចូលប្រកួតដណ្ដើមពាន និង មកុដ សរុបចំនួន១២គូ គឺបេក្ខជន១២រូប និង បេក្ខនារី ១២គូ។ តាមរយៈការបង្ហាញនេះ គឺបេក្ខជនបេក្ខនារីទាំង២០គូ នឹងចាប់ផ្ដើមប្រកួតប្រជែងគ្នា ដោយការប្រកួតមួយនឹងប្រកួតវគ្គផ្ដាច់ព្រ័ត្រនាចុងខែតុលានេះ។
អ្វីដែលសំខាន់គឺយុវវ័យ ដែលជាប់នៅក្នុងកម្មវិធីនេះ នឹងដឹកដៃគ្នាទៅប្រកួតនៅក្រៅប្រទេសនាពេលខាងមុខ ដោយការប្រកួតនេះ ក៍ដើម្បីបង្ហាញពីភាពក្លាហាន និង បង្ហាញពីសមត្ថភាពដ៏អស្ចារ្យតាមរយៈវេទិកាមួយនេះផងដែរ។ ការប្រកួតនេះ គឺជាការបើកឱកាសដ៏ធំមួយ ដើម្បីអោយយុវវ័យក្មេងៗទាំងពីរភេទ ដែលចង់បញ្ចេញសមត្ថភាព និងសម្រស់ អោយឆ្ពោះទៅកាន់ឆាកអន្តរជាតិ និង ដើម្បីលើកស្ទួយវិស័យបវរកញ្ញា និង បុរសឯក នៅកម្ពុជា៕