ស្មានក្រមុំ18 ម្ចាស់ប្រេនHK7 លេងខ្លួនចាស់ដៃថ្ងៃខួបកំណើត

0


ឈានចូលវ័យសែជាងស្ដើងប៉ុន្តែនិយាយពីសម្រស់វិញធ្វើឱ្យក្រមុំៗម្ភៃជាងសុំខ្មាស់ ម្ចាស់គ្រឿងសម្អាងប្រេនម៉ាកល្បី HK7 បានតុបតែងកាយដូចតុក្កតាបង្អួតលើបណ្ដាញសង្គមក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ដែលត្រូវនឹងថ្ងៃទី 13 ខែ តុលា នេះ។

អ្នកនាង អ៉ឹម សុគន្ធា ត្រូវបានមហាជនជាច្រើនលាន់មាត់សឹងមិនជឿនឹងរូបសម្រស់ស្រស់សោភា ក្មេងជាងវ័យ ក្នុងវ័យសែសិបស្ដើង បើនិយាយដល់រាង្គវិញ គឺក្រមុំសុំចាញ់ ទោះក្នុងនាមជាស្ត្រីមានកូនដល់ទៅ2ក្ដី ប៉ុន្តែមិនថាស្ថិតនៅក្នុងចំណោមស្រីស្អាតវ័យស្របាលណា ក៏សម្រស់អ្នកនាង នៅតែលេចធ្លោ គួរឱ្យសរសើរ សាកសមនឹងឈ្មោះជាម្ចាស់ប្រេនរបស់ផលិតផលថែរក្សាសម្រស់ឈានមុខគេនៅក្នុងប្រទេសកម្ពុជាពិតៗ។

មិនតែប៉ុណ្នោះអ្នកម្ដាយរូបនេះក៏ត្រូវបានគេសរសើរថា ពូកែរថែរក្សាសម្រស់ឱ្យនៅស្រស់ សាច់ចាំ ក្មេងជាងវ័យពីមួយឆ្នាំទៅមួយឆ្នាំឃើញថាក្មេងខ្ចីប្លែក មិនសមនឹងអាយុសោះ។ ទាំងនេះគឺជាសក្ខីភាពមួយដែលស្ដែងឱ្យឃើញពីលទ្ធផលនៃការប្រើប្រាស់នូវគ្រឿងសម្អាងដែងអ្នកនាងបាននាំយកមកដំណើរការចរាចរណ៍ក្នុងទីផ្សា សាកសមជាមួយនឹងគុណភាព ព្រមទាំងលទ្ធផលពិតៗដែលអ្នកនាងសារភាពថា គ្រប់ផលិតផល មិនថា គ្រឿងខូសមិកទិក មិនថា Collegen ដែលកំពុងផ្ទុះការគាំទ្រក្នុងទីផ្សាទាំងក្នុង និង ក្រៅប្រទេស ដែលក្រុមហ៊ុនរបស់ខ្លួនបាននាំចូលគឺសុទ្ធសឹងតែបានឆ្លងកាត់ការសាកល្បងផ្ទាល់ពីខ្លួនអ្នកនាង បានលទ្ធផល ទើបអ្នកនាងនាំចូលមកចែកចាយលក់ដើម្បីឱ្យបងប្អូននារីៗទទួលបានសម្រស់ស្រស់ស្អាតដូចអ្នកនាង។

យ៉ាងណាមិញនៅក្នុងថ្ងៃខួបកំណើតរបស់អ្នកនាង ក៏ឃើញស្វាមីបណ្ដូលចិត្តរបស់ម្ចាស់ប្រេនរូបនេះ គឺលោក Kong Rayuth ដែលត្រូវបានគេស្គាល់ថាគឺជាម្ចាស់ហាងលក់សម្លៀកបំពាក់ Rayuth Fashion ក៏បានបង្ហោះសារជូនពរភរិយាយ៉ាងផ្អែមល្ហែមលើបណ្ដាញសង្គម ព្រមទាំងទទួលបានសារជូនពរជាហូរហែរពីសំណាក់មិត្តៗអ្នកសិល្បៈ ក៏ដូចជាតំណាងចែកចាយជាច្រើន ចូលរួមអបអរសាទរក្នុងថ្ងៃពិសេសរបស់អ្នកនាងយ៉ាងកក់ក្ដៅផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here