រឿន ណាត តំណាងកម្ពុជា ហោះទៅទទួលពានក្នុងកម្មវិធី« ASIA MODEL FESTIVALS award » នៅកូរ៉េ

0


បវរកញ្ញាចក្រវាឡឆ្នាំ២០១៨ កញ្ញារឿន ណាត បានចាកចេញពីកម្ពុជាយើងហើយ ឆ្ពោះទៅកាន់ប្រទេស កូរ៉េខាងត្បូង ដើម្បីចូលរួមព្រឹត្តិការណ៍ដ៍ធំខ្នាតអន្តរជាតិរៀបចំនៅប្រទេសកូរ៉េខាងត្បូង។ នាងបានរួមដំណើរជាមួយអ្នកគ្រប់គ្រងស្ថាប័នបវរកញ្ញាចក្រវាឡ កម្ពុជា លោកម៉ែន និមលរត្ន័។ នេះជាកិត្តិយសថ្មីមួយទៀតដែលរឿន ណាតទទួលបានចាប់តាំងពីក្លាយជាបវរកញ្ញា។

ការចាកចេញទៅប្រទេស កូរ៉េនេះ គ្រប់តារាតាមប្រទេសនីមួយៗដែលល្បី និងកំពុងផុសផុលការទាក់ទាញទើប ត្រូវបានមានឈ្មោះនៅក្នុងព្រឹត្តិការណ៍សំខាន់មួយនេះ។ ដូចនេះហើយក្រៅពីសាមីខ្លួនរីករាយ ក៍ក្រុមមិត្តភក្តិព្រមទាំងហ្វេនៗរឿន ណាត មានការរីករាយជាមួយនាងខ្លាំងណាស់ដែរ ដោយនាំឈ្មោះកម្ពុជាទៅឆាកអន្តរជាតិម្តងទៀត។

រឿន ណាតបានតស៊ូជាមួយ វិស័យបវរកញ្ញា ច្រើនឆ្នាំមកហើយ ដោយបានទាំងទៅប្រកួតលើឆាកអន្តរជាតិ។ ឆ្លងកាត់បទពិសោធន៍សំខាន់នេះហើយទើបធ្វើអោយរឿនណាត ចេះចែករំលែកអ្វីដែលមាន ជូនដល់រលកក្រោយ និងចេះផ្តល់នូវគ្រប់ជំនាញមានផ្ទេរអោយបេក្ខនារីក្រោយៗ យកទៅអភិវឌ្ឍន៍ខ្លួន។

LEAVE A REPLY

Please enter your comment!
Please enter your name here