ស្អិតជាងតាំងម៉ែ! ពេលនេះ ម៉ាដូណា និងប្ដីក្មេង ប្រឈមចែកផ្លូវគ្នា

0

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាកំប្លែងលោក ម៉ាដូណា និងលោក ណុប ហេងទ្រី ដែលជាអ្នកថតរូប ជាអ្នកផលិតMV និងជាតារាសម្ដែងមួយរូបផង បានប្រកាសស្រលាញ់គ្នាជាប្ដីប្រពន្ធភេទដូចគ្នា ដោយមិនខ្វល់ពីការរិះគន់ ខណៈដែលអ្នកទាំងពីរក៏បានបង្ហើបថានឹងស្រឡាញ់គ្នាអោយយូរៗដូចស្នេហាប្រុសស្រីទាំងពួង ដោយបានទាំងប្រាប់ពីផែនការទិញទ្រព្យរួមគ្នា ដែលកាន់តែរឹតចំណងស្នេហ៍អោយរឹងមាំនោះផង។ អ៊ីចឹងហើយទើបម្នាក់ៗមានការស្រឡាំងកាំង នៅពេលប្ដីក្មេងរបស់លោក ម៉ាដូណា បានប្រកាសជាសាធារណៈថាលោកនឹងអាចដើរចេញបើទោះជាលោកបានប្រកាសយ៉ាងមុតមាំហើយថា នឹងមិនរមិលគុនចំពោះម៉ាដូណាកន្លងមក។

លោក ហេងទ្រី បានបង្ហោះមុននេះថា«មានរឿងជាច្រើនដែលយើងមិនទាន់ បានធ្វើ ?ហើយថ្ងៃនេះជាថ្ងៃដែរយើងត្រូវ?? បងមិនដែរធ្លាប់គិតទេថាមានថ្ងៃនេះ បងតែងតែសួរអូនថា អូនហ្អា៎! អូនស្រលាញ់បងទេ? ហើយអូនចង់បែកពីរបងទេ? អូនថាមិនដែរចង់បែកពីរបងទេ ? ប៉ុន្តែថ្ងៃនេះរឿងដែលបងខ្លាចបានក្លាយជាការពិតហើយ ? ព្រោះតែគេទើបយើងបែកគ្នា ? កុំនិយាយថាបងរមើលគុណអោយសោះ បងមិនដែលរមើលគុណគេទេ បងមានបានរាល់ថ្ងៃដោយសារអូន ហើយបងពិតជាមិនអាច រមើលគុណបានទេ តាំងពីពេលយើងស្រលាញ់គ្នាមកដល់ថ្ងៃនេះ បងតែងតែតាមហួងហែង ប្រច័ណ្ឌ បារម្មណ៍ពីអូនគ្រប់ពេល បងមិនអាចទ្រាំមើលសង្សារលួចទាក់ទងជាមួយគេនោះទេ ??»។ នៅមិនទាន់ដឹងថាអ្វីដែលលោកបង្ហោះឡើងតើជារឿងពិត ឬគ្រាន់តែបង្ហោះដើម្បីអោយមានគេចាប់អារម្មណ៍នោះទេ ដោយសារតែពេលកន្លងមកលោក និងម៉ាដូណា ក៏ធ្លាប់បង្ហោះវីដេអូបង្ហាញពីការប្រេះឆាដែលធ្វើអោយម្នាក់យល់ច្រលំផងដែរ ប៉ុន្តែចុងក្រោយអ្នកទាំងពីរថាជាការលេងសើច។ យ៉ាងណាមិញ គេតែងចាប់អារម្មណ៍ថា លោកហេងទ្រី ហួងហែងចំពោះ ម៉ាដូណា ដូចអ្វីដែលលោកបានសរសេរមែន ដោយសារតែលោកម៉ាដូណា ដ្បិតថាមានប្ដីក្មេងហើយក្នុងពេលនេះ ក៏លោកនៅតែមានចរឹតលេងសើចបង្កើតរូបភាពស្និទ្ធស្នាលជាមួយតារាប្រុសក្មេងៗ ដែលបង្ហាញថាលោកនៅខិល។

ម្នាក់ៗមានការសោកស្ដាយប្រសិនបើគូស្នេហ៍ភេទដូចគ្នាមួយគូនេះ ស្រាប់តែត្រូវបែកគ្នា ហើយប្រកាសចែកផ្លូវដូចអ្វីដែលបានប្រកាសឡើង។

គួរបញ្ជាក់ថាអ្នកទាំងពីរស្រឡាញ់គ្នាប្រមាណជាង៥ឆ្នាំមកហើយ ដោយលោកម៉ាដូណា បានស្គាល់លោកទ្រីហេង តាមរយៈហ្វេសប៊ុក ហើយបន្ទាប់ពីដឹងថាលោកហេងទ្រី គឺជាកូនកំព្រា លោកក៏ផ្ចុងផ្ដើមអោយរៀនអោយសូត្រ និងយកមករស់នៅជាមួយ រហូតលោកហេងទ្រីមានចំណេះចេះថតរូប និងកាត់តវីដេអូទទួលថតMV នៅក្នុងពេលនេះ។ យ៉ាងណាមិញ លោកម៉ាដូណា បានសរសើរថាលោក ហេងទ្រី ក្រោយទទួលបានឱកាសក្លាយខ្លួនជាមនុស្សថ្មី មិនបានបោកប្រាស់ ឬរត់ចោលលោកដែលជាតារាភេទទី៣នោះទេ ផ្ទុយទៅវិញបុរសវ័យក្មេងរូបនេះ បានលះបង់មុខមាត់ប្រកាសយកលោកជាភរិយាដោយបើកចំហរ និងបានរកលុយមកចិញ្ចឹមលោកក្នុងពេលដែលការងារសិល្បៈរបស់លោកចុះខ្សោយក្នុងប៉ុន្មានឆ្នាំចុងក្រោយផង។ ម្នាក់ៗសង្ឃឹមថាភាពរកាំរកូសរបស់គូស្នេហ៍មួយគូនេះ នឹងអាចដោះស្រាយបាន ដោយសារតែភាពផ្អែមល្ហែមកន្លងមក ធ្វើអោយមហាជនរំភើប និងរញ្ជួយពេញពិភពសិល្បៈសម្បើមណាស់ ដោយមិនគួរបែកបាក់គ្នាទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here