ត្រូវប៉ាន់ផ្ទួនៗ K01 ធ្វើសន្និសីទសារព័ត៌មានប្រកាសបើកមុខម្ចាស់សាខាអចលនទ្រព្យ ផ្ដាច់ខេត្តកណ្តាល

0


កាលពីថ្ងៃល្ងាចថ្ងៃទី 15 ខែ កញ្ញា ឆ្នាំ 2022 មុននេះលោក ឃឿន សុឡា ហៅ K01 និង ភរិយា បានធ្វើសន្និសីតសារព័ត៌មានធំមួយដើម្បីបង្ហាញមុខដៃគូដែលជាម្ចាស់សាខា ក៏ដូចជាប្រកាសឱ្យដំណើរការសាខាផ្ដាច់ខេត្ត កណ្ដាល ដែលសាខាថ្មីនេះគឺជា ទីតាំងសម្រាប់បម្រើសេវាកម្មជូនចំពោះអតិថិជនដែលកំពុងជួបផលផលវិបាកក្នុងការធ្វើអាជីវកម្មអចលនទ្រព្យ និង សម្រាប់អ្នកចង់លក់ផ្ទះលក់ដី នៅក្នុងខេត្តកណ្តាលទាំងមូល។

លោក K01 អគ្គនាយកក្រុមហ៊ុន K01 real estate Co,.Ltd បានលើកឡើងថា ក្រោយបើកសម្ពោធសាខានេះទៅ បណ្ដាអតិថិជនទាំងអស់ដែលកំពុងមានផលវិបាកក្នុងការបញ្ចេញទ្រព្យបន្ទាន់ ក៏ដូចជាចង់អោយក្រុមហ៊ុនធ្វើសេវ៉ាកម្មលក់ផ្ទះ លក់គម្រោងដីឡូតិ៍ ឬ ទព្យឯកជនផ្សេងៗជូន និង បងប្អូនដែលចង់រកស៊ីបណ្ដាក់ទុនក្រោមលក្ខខ័ណ្ឌផ្សេងៗ ហើយមានទីតាំងនៅក្នុងតំបន់ខេត្ត កណ្តាល ទាំងអស់គឺមិនចាំបាច់មកកាន់ទីស្នាក់ការធំនៅទីក្រុងភ្នំពេញទៀតនោះទេ ដោយលោកអ្នកអាចមកកាន់សាខារបស់ក្រុមហ៊ុនដែលស្ថិតក្នុងទីរួមខេត្កណ្ដាលនេះផ្ទាល់តែម្ដង ដើម្បីជាភាពងាយស្រួល និង ចំណេញពេលវេលារបស់បងប្អូនអតិថិជនយើងទាំងអស់គ្នា។

លោក K01 និយាយបន្តទៀតថា ម្ចាស់សាខាប្រចាំខេត្ត កណ្តាល នឹងក្លាយជាអ្នកគ្រប់គ្រងរាល់គម្រោងអចលនទ្រព្យនៅក្នុងខេត្តនេះទាំងមូល ដោយរាល់គម្រោងដែលភ្ញៀវទាក់ទងអោយក្រុមហ៊ុនK01 លក់អោយត្រូវបាន២០០ដុល្លារក្នុងមួយគម្រោង ហើយនៅពេលលក់បានគឺទទួល១ភាគរយ លើតម្លៃលក់បានសរុប។ ម្ចាស់សាខាដែលទទួលផ្ដាច់ខេត្តនេះ គឺចំណាយត្រឹមតែ ៤០០០០ ដុល្លារប៉ុណ្ណោះ តែអាចទទួលផលចំណេញអស់មួយជីវិត ។

ឃើញថានេះជាឱកាសមួយដ៏ល្អមែនទែនសម្រាប់អ្នកដែលចង់រកស៊ីផ្នែកអចលនទ្រព្យជាមួយក្រុមហ៊ុនរបស់លោក។  ដោយសារតែក្រុមហ៊ុនK01 ទាំងមូលមានអតិថិជនអោយជួយលក់ ផ្ទះល្វែង ដីឡូតិ៍ ភូមិគ្រឹះ ផ្ទះវីឡា និងគម្រោងជាច្រើនទៀត។ លោកបញ្ជាក់ថា សម្រាប់ដីផ្ទះនៅក្នុងតំបន់ណា គឺម្ចាស់សាខានៅក្នុងតំបន់នោះ ជាអ្នកទទួលភាគរយ។ ដូច្នេះហើយទើបមានអ្នកទាក់ទងសុំទិញផ្ដាច់ខេត្ត ផ្ដាច់ខណ្ឌជាហូរហែរ មកទល់នឹងពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here