ភ្ញាក់ផ្អើល បញ្ញា សិទ្ឋ បង្ហើបគម្រោងចាប់ដៃគូជាមួយ លីវ ជីលី តំណាងកម្ពុជាទៅប្រកួតក្នុងកម្មវិធីមួយនៅម៉ាឡេស៊ី

0


មានការភ្ញាក់ផ្អើលជាថ្មី ដែលតារាសម្តែង បញ្ញា សិទ្ឋ បោះតម្រុយថាខ្លួន មានសញ្ញាល្អមួយជាថ្មី ជាមួយបវរកញ្ញាល្បីឈ្មោះ លីវ ជីលី។ មហាជនតមដឹងហើយ សួរនាំថា អាចទៅរួចឬយ៉ាងណា ព្រោះប៉ះសុទ្ឋតែអ្នកខ្លាំងៗ មកជែងគ្នានៅលើឆាកធំលំដាប់ពិភពលោក។

បញ្ញ សិទ្ឋិ បានបង្ហោះសារថា «បេីខ្ញុំបាទ បញ្ញាសិទ្ធ នឹង កញ្ញា លីវជាលី ទេវិ ប្រលងកម្មវិធី Miss & Mister Celebrity International 2022 នៅប្រទេសម៉ាឡេសុី យ៉ាងម៉េចដែល ?? ពួកយេីងនឹងតំណាងអោយប្រទេសកម្ពុជាទៅប្រលងនៅប្រទេសម៉ាឡេសុី ចំនួន 20 ប្រទេសរួមគ្នា នៅខែ ឆ្នូ 2022 ខាងមុខនេះ ??Chily Tevy ជីលី ទេវី»។

លីវ ជីលី បានធ្វើអោយមហាជន តាមដានដោយសារ នាងជាបេក្ខភាពខ្លាំងម្នាក់អំឡុងពេលប្រកួតពីមុន។ នាងបានក្លាយជាបេក្ខភាព២០ប្រទេស កាលប្រឡងនៅថៃ២០ប្រទេសធ្វើអោយកក្រើកអ្នកតាមដាន។ ដោយសារបែបនេះហើយទើបធ្វើអោយ ជីលីក្លាយជាអ្នកល្បីឈ្មោះក្នុងពិភពបវរកញ្ញា។

LEAVE A REPLY

Please enter your comment!
Please enter your name here