លោកអ្នកនិយមតាមដាន វិស័យបវរកញ្ញាចក្រវាឡ កម្ពុជាបានដឹងហើយថា អ្នកនាង ឈុន រក្សាមានឈ្មោះជា បវរកញ្ញា លំដាប់រងទី១ អំឡុងឆ្នាំរ៉េត សារីតា ដែលមានភាពឆ្លាតវៃ។ ពេលនេះ បវរកញ្ញា ដែលមានជំនាញជាអ្នកគ្រូពេទ្យ បានដល់គូ និងមានកូនប្រុសបាត់ទៅហើយ ឯអ្នកលួចស្រឡាញ់នាងបាន ត្រឹមតែខកចិត្តប៉ុណ្ណោះ។
បើនិយាយពីស្នាដៃ ក្រៅពី ជាលំដាប់រងទី១ ឈុន រក្សា ក៏ចូលដល់ Top 10 Miss Tourism International 2020 ផងដែរ។ នាងបានមកបង្អួតសម្រស់ក្រោយពីសម្រាល កូនប្រុសឈ្មោះ បុត្រ រក្សាសក្ត័ រួច។ ហ្វេនៗដែលនៅនឹកនានាង យល់ថា សម្រស់នាងនៅតែស្អាតហើយគួរអោយចុលចិត្ត ពួកគេស្តាយប្រញាប់រៀបការ និងយកកូនទាំងកំពុងមមាញឹកការងារពេញដៃ។
បើតាមដឹង ឈុន រក្សាអាចនឹងវិលមកផ្នែកការងារ បវរកញ្ញាឡើងវិញសាជាថ្មី ដោយសារនាងនឹកនា។ នាងបានបង្ហាញចិត្តចង់មកចែក រំលែកស្នាដៃដែលជាបទពិសោធន៍ធ្លាប់មាន ជូនដល់រលកក្រោយដើម្បីលើកមុខមាត់ផ្នែក វិស័យបវរកញ្ញាដែលកំពុងរីកចម្រើននៅកម្ពុជា។