បាត់មុខមួយរយៈ ខេម ផ្ដល់កិច្ចសម្ភាសន៍ ក្រោយត្រលប់មកដល់ដីកំណើត

0

កាលពីព្រឹកថ្ងៃទី២៥ តុលា តារាចម្រៀងប្រចាំផលិតកម្មថោន លោកខេម បានត្រលប់មកដល់ទឹកដីកំណើតវិញហើយ បន្ទាប់ពីលោកចំណាយពេល២ខែនៅលើទឹកដីសហរដ្ឋអេមេរិក និងមួយខែមុននេះ នៅលើទឹកដីប្រទេសបារាំង ដោយបានចាប់ដៃជាមួយតារាចម្រៀងកញ្ញា មាស សុខសោភា អង្រួនអ្នកគាំទ្រនៅទីនោះ។

លោកបានប្រកាសថាការសម្ដែងរបស់ខ្លួនទទួលជោគជ័យយ៉ាងខ្លាំង បើទោះជានៅប្រទេសទាំង២ មានពលរដ្ឋខ្មែរមិនច្រើនដូចនៅកម្ពុជា។

ក្នុងនោះលោកក៏បានប្រកាសពីគម្រោងចេញសម្ដែងនៅក្រៅស្រុកនាខែ១១ខាងមុខ នៅក្នុងប្រទេសកូរ៉េ និងគម្រោងចេញសម្ដែងក្រៅស្រុកបន្តបន្ទាប់នៅដើមឆ្នាំ២០១៩ផងដែរ។ ក្នុងដំណើរចុះមករបស់លោក ត្រូវគេឃើញម្ដាយរបស់លោកមកទទួលដល់ព្រលាន ដោយលោកបញ្ជាក់ថានឹកម្ដាយខ្លាំងណាស់ ដោយសារតែការសម្ដែងរយៈពេល៣ខែដែលទើបបញ្ចប់គឺដំណើរដំបូងគេ ដែលលោកឃ្លាតឆ្ងាយពីម្ដាយដែលរស់នៅម្នាក់ឯងយូរជាងគេ ចាប់តាំងពីលោកបានយកម្ដាយមករស់នៅនៅភ្នំពេញជាមួយ។

ចង់ដឹងថាលោកខេម ផ្ដល់បទសម្ភាសន៍យ៉ាងណាខ្លះក្នុងដំណើរចុះមកដល់កម្ពុជាមុននេះ សូមរីករាយស្ដាប់កម្សាន្ត៖

LEAVE A REPLY

Please enter your comment!
Please enter your name here