អត្ថបទ៖ ឧត្តម
តារាដ៍មានប្រជាប្រិយភាព ដ៍ខ្លាំងអស់ជាច្រើនឆ្នាំ លោកសម្បត្តិ មេថានី បានទទួលមរណៈភាពហើយ កាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០២២ ក្នុងប្រទេសថៃ។ លោកស្លាប់ក្នុងវ័យ៨៥ឆ្នាំ ដោយធ្វើអោយ ពលរដ្ឋថៃ ជាច្រើន និង តារាជើងថ្មី យំនឹកស្តាយ ធនធានសិល្បៈមួយនេះ។
មិនថាតែខាង ប្រជាជនថៃនោះទេ ដែលស្តាយលោក សូម្បីតែប្រជាជន កម្ពុជាក៍ ស្លុតអារម្មណ៍ចំពោះ ការចាកចេញទៅដោយគ្មានថ្ងៃវិលវិញបាន។ អ្វីៗបន្សល់ត្រឹមតែការសោកស្តាយ ហើយសល់តែរូបភាពរស់រវើក ក្នងខ្សែអាត់វិដេអូ។ លោកសម្បត្តិ មេថានី ក៍ធ្លាប់មកសម្តែងនៅប្រទេស កម្ពុជាដែរ ហើយលោកក៍ជាដៃគូ សម្តែងដ៍ល្អជាមួយ លោកស្រីឌី សាវ៉េត ក្នុងរឿងស្នេហ៍ឆ្លងវេហារ។ សូមដួងវិញ្ញាក្ខន្ឋលោក បានដល់សុគតិភព ហើយអ្នកគាំទ្រនៅតែចងចាំស្នាដៃសម្តែងរបស់លោក បេះដូងជានិច្ខ។