អុិន លក្ខិណា ស្កាត់ជួបណុប ប៉ាយ៉ារិទ្ឋ ដល់ឆាកខេមបូឌាអាយឌល

0

អត្ថបទ៖ ឧត្តម

ម្ចាស់មកុដ Miss Supranational cambodia 2022 អុិន លក្ខិណា បានចំណាយពេល មកមើលការសម្តែង សិល្បៈប្រឡងចម្រៀង ហង្សមាស ដែលកំពុងល្បី ក្នុងរដូវកាលទី៤។ លក្ខិណា បានសម្តែង នូវការរំភើប បានថតរូបជាមួយ តារារៀមច្បង ណុប ប៉ាយ៉ារិទ្ឋហើយថ្លៃអារម្មណ៍ ស្រឡាញ់និងគោរព។

អុិន លក្ខិណា បានបង្ហោះសារថា «ទីបំផុត​បាន​ថតរូប​ជាមួយ​បងប្រុស​ហេីយ​ មិនងាយបានថតទេNop Bayyareth បងប្រុស​ដែលខ្ញុំ​គោរព​ស្រលាញ់​»៕ ពិតណាស់ណុប ប៉ាយ៉ារិទ្ឋ ជាតារាចម្រៀង ជួរមុខ ប្រចាំកម្ពុជា ដែលរក្សាបានប្រជាប្រិយភាពបានយូរ ព្រោះតែមានអត្តចរិកល្អ និង ការទទួលខុសត្រូវការងារ។ ម្ល៉ោះហើយ មិនថាតែអ្នកសិល្បៈ ឬក្រៅសិល្បៈ ចូលចិត្តនិងគោរពស្រឡាញ់តារាប្រុសរូបនេះជាច្រើនលើសលុប។

ឯអុិន លក្ខិណា វិញ នាងក៍តស៊ូ ការប្រឡងណាស់ដែរ ព្រោះទំរាំក្លាយជាម្ចាស់មកុដនាងក៍ ឆ្លងកាត់រឿងរ៉ាវជាច្រើន ជុំវិញវិថីបវរកញ្ញា។ ដូចនេះ រៀមច្បងដែលតស៊ូ អាចជាឧទាហរណ៍មួយ ដែលនាងខំរៀនតាម។

LEAVE A REPLY

Please enter your comment!
Please enter your name here