អត្ថបទ៖ ឧត្តម
អ្នកនាង ចាន់ កែវនិមល បានចេញទៅ សម្រាកកាយ នៅលើទឹកដី អាមេរិករយៈពេលច្រើនថ្ងៃហើយ។ តាំងពីពពោះ កូនប្រុសទី២ មកឃើញថា អ្នកនាង សុខចិត្តលះបង់ការងារ ក្នុងស្រុកហើយ សម្រេចចិត្តទៅ អាមេរិកសម្រាក មើលថែកូនក្នុងផ្ទៃ អោយល្អរហូតសម្រាល។
អ្នកនាង បានសម្រេចប្រកាសផ្អាកសិល្បៈ ១ឆ្នាំនេះចោល ហើយសន្យាថា ឆ្នាំ២០២៣ និងវិលមកវិញ នៅពេលរឹងដៃជើងហើយ មិនចោលការងារដែលតស៊ូនេះឡើយ។ ដល់ប្រទេសជឿនលឿនភ្លាម អ្នកនាងឆ្លៀតពេលជួបជុំ អ្នកគាំទ្រហើយបាន បង្ហោះឈុតរ៉ូបពណ៌ក្រហមយ៉ាងស្រស់ អមជាមួយសម្រស់ អ្នកមានទម្ងន់ អោយបងប្អូននៅទីនោះបានឃើញ ហើយសរសើរថាមិនត្រឹមពូកែតែនៅតែស្អាត។ អ្នកនាងបានបង្ហោះសារថា «បាត់មុខមួយរយៈពីទូរទស្សន៍ហង្សមាសនៅស្រុកខ្មែរ ព្រោះជាប់ឡើងឆាកហង្សមាសនៅអាមេរិក។ អរគុណបងប្អូនទាំងអស់គ្នាដែលបានផ្តល់កិត្តិយសចូលរួមកម្មវិធីគ្រួសារយើងខ្ញ៉ំ»។
ពិធីការិនី ដ៏ឆ្នេីមមួយរូប គឺ អ្នកនាង កែវ ចាន់និមល ពុកម៉ែបងប្អូន ប្រាកដជាបានស្គាល់ និងបានឃេីញពីសមត្ថភាពនិងទេពកោសល្យនៃ ការធ្វេីពិធីកររួចមកហេីយ។អ្វីដែលពុកម៉ែ បងប្អូនមិនទាន់បានដឹងនោះគឺ ការនៅពីក្រោយភាពជោគជ័យរបស់គាត់ ការពីមុន ការពិតអ្នកនាង ជាសាស្រ្តាចារ្យគ្រូបង្រៀនដ៏ឆ្នេីមមួយរូប ទេីបធ្វេីឲ្យការធ្វេីពិធីការិនីនាពេល បច្ចុប្បននេះ សង្កេតឃើញថាថ្វីមាត់ដ៏មុតស្រួច កួចចិត្តអ្នកស្តាប់ឲ្យចង់ស្តាប់សំឡេង ព្រមទាំងការរៀបរៀងពាក្យនិយាយ អាចថាកម្រចេះតែមានច្រើននាក់។






