ខកបំណងស្នេហា២ដង តែតារាអនឡាញរូបនេះ មិនអោយបរាជ័យអាជីវកម្ម

0

អត្ថបទ៖ ឧត្តម

អ្នកនាង សុជាតា ដែលត្រូវបានគេស្គាល់ថា ជាតារាដែលឈ្មុល និង របរលក់ ផលិតផល អន ឡាញ បានត្រូវគេទម្លាយថា បានបាក់បែកស្នេហាម្តងហើយម្តងទៀត។ មួយរយៈចុងក្រោយនេះ អ្នកនាង ប្រទះផ្សារទៅ ដោយរឿងចុកចាប់ជាច្រើន ហើយវាបានប្រែក្លាយអោយ អ្នកនាងបន្តភាពរឹងមាំអោយខ្លាំងជាងនេះ។ អ្នកនាងនិងប្រើអារម្មណ៍គិតតែម្យ៉ាង គឺជ្រោងអាជីវកម្មខ្លួនអោយត្រដែតឡើងជាថ្មី។

ស្ថិតក្នុងចិត្តខ្ទេចខ្ទាំដោយ ជំងឺបាក់ទឹកចិត្ត អ្នកនាង សុជាតា ដែលធ្លាប់តែរឹងមាំញញឹមយកភាព រីករាយលើអាជីវកម្ម ប្រែជាខកបំណងសឹងតែមិនហ៊ានបោះជំហរទៅមុខ។ អ្នកនាងរំពឹងថាស្នេហាទី២ បានសមប្រកបបែរជាឈានដល់ ដំណាក់កាលផ្លូវបំបែក។ គ្រប់គ្នាមិនដឹងឡើយ ក្នុងពេលដែល អ្នកនាងញញឹម ដាក់នៅលើបណ្តាញសង្គម។ ប៉ុន្តែពេលនេះ វាសនានៃជីវិតរកសុី ប៉ះដោយភាពគាំង។ មិនត្រឹមតែគាំងដោយ របរប្រចាំថ្ងៃនោះទេ តែអ្នកនាងចាត់ទុកថាខ្លួនអភ័ព្ទស្នេហា មិនសមតាមចិត្តដូចគេ។

បើទោះជាឈោង ដល់សភាពមួយ មិនសូវល្អ អ្នកនាង មានតែផ្តល់កម្លាំងចិត្តអោយខ្លួនឯង អោយច្រើន។ អ្នកនាងបានសន្យាថា ខ្លួននឹងច្បិចយកភាពឆ្លាយវៃ មកវិញលើការរកសុី ហើយខំតស៊ូយកឈ្នះ អោយបាន។ បញ្ហាស្នេហាអ្នកនាងសុំត្រឹមថាលែងគិត ហើយកែប្រែវាសនាជាថ្មី។គេខ្លះបាក់ទឹកចិត្ត មាន ប្តីនៅក្បែរជូនជាកម្លាំងចិត្តហើយអ្នកនាង គ្មានអ្វីក្រៅតែលួងខ្លួនឯងយកឈ្នះអោយបានទោះជាពិបាកធ្វើចិត្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here