ស្ងាត់ៗតារាចម្រៀង ជួន អមរិទ្ធ សម្ងំក្ដាប់ជំនួញធំក្នុងដៃ

0

អត្ថបទ៖ ឧត្តម

តារាចម្រៀងបែបមនោសញ្ចេតនាលោក ជួន អមរិទ្ឋ ក្នុងពេលនេះ កំពុងតែមមាញឹកជាមួយ អាជីវកម្មថ្មី ជាមុខរបរធ្វើសាច់ប្រហិតលក់បោះអោយ ម៉ូយតាមហាងនានា។ លោកបានលាក់របរនេះ ដោយសារមិនទាន់ដើរដល់គោលដៅតែនៅទីបំផុត ការចុះដើមទុនបានចេញរូបរាង ដោយតារាប្រុសរូបនេះ បានដាក់ឈ្មោះថា « អមរិទ្ឋប្រហិតសាច់គោ គ្រួសារខ្មែរ » យ៉ាងពេញមុខពេញមាត់។

ថ្វីបើទោះជាលោកមាន អាជីពបន្ថែមពីសិល្បៈ តែលោកនៅបារម្ភ ចំពោះមុខរបរនេះព្រោះ ទម្រាំចេញជាសម្មិទ្ធិផលបែបនេះ លោកបានឆ្លងកាត់បទពិសោធន៍ តេស្តសាច់ប្រហិត ច្រើនដង និង យកទៅជូនអ្នកជំនាញដើម្បីពិនិត្យដើម្បីឱ្យស្របតាមស្តង់ដារទាំងខាងផ្នែកសុខភាព និង អនាម័យ។ អមរិទ្ឋ ទម្លាយថា អាជីវកម្មបានកើតឡើងនេះ លោកចុះដើមទុនច្រើនណាស់ សឹងតែចង់អស់ទ្រព្យនៅក្នុងផ្ទះឬ ប្រាក់ដែលលោកបានធ្វើការសន្សំទុកពីអាជីពសិល្បៈ។ ប៉ុន្តែហេតុតែចិត្តស្រឡាញ់ ទើបដាក់ចិត្តដាក់កាយធ្វើ ហើយចង់អោយប្រ៊េនឈ្មោះ សាច់ប្រហិតនេះ ស្ថិតក្នុងចិត្តអតិថិជន។ លោកថា នេះគ្រាន់តែជាអាជីវកម្មបែបគ្រួសារ មិនធំដុំនោះទេ ហើយក៏ទទួលបានលិខិតបញ្ជាក់ចេញដោយក្រសួងត្រឹមត្រូវរួចរាល់ ស្របច្បាប់ទាំងអស់ទើបលោកហ៊ាន បង្ហាញមុខរបរនេះអោយគេបានដឹងជាសាធារណៈ។ លោករំពឹងថាស្នាដៃកូនខ្មែរ និងមានការជួយគាំទ្រលលើកទឹកចិត្តពីអតិថិជន។

អមរិទ្ឋ ហែលឆ្លងការងារ ក្នុងសិល្បៈអស់ជាច្រើនឆ្នាំនិងជួបគ្រប់ស្ថានភាពក្នុងវិស័យមួយនេះ។ លោកមិនទាន់ដកថយ អាជីពធ្លាប់តស៊ូនេះឡើយ។ លោកក្រៅពីចេះសម្តែង មានទឹកដមសំឡេងពិរោះលួងលោម បែបមនោសញ្ចេតនា ហើយឧស្សាហ៍បង្ហាញមុខច្រៀងសម្តែងនៅប៉ុស្តី៍បាយ័ន ក្នុងកម្មវិធី តន្ត្រីស្រុកស្រែ រាត្រីពណ៌ស្វាយជាដើម។
សម្រួលអត្ថបទ៖ Neath

LEAVE A REPLY

Please enter your comment!
Please enter your name here