ឌួង ហ្សូរីដា សកម្មក្នុងការតុបតែងខ្លួន និង រំលេចឈុតបង្ហាញអត្តសញ្ញាណជាតិ

0

អត្ថបទ៖ ឧត្តម

ពិធីការិនី និង ជាតារាសម្ដែងល្បីឈ្មោះកញ្ញា ឌួង ហ្សូរីដា រមែងនឹកជាប្រចាំក្នុងការបង្ហាញអ្វីដែលជា លក្ខណៈជាតិ ដើម្បីជាការដាស់តឿនខ្លះៗ ក្នុងនាមជាកូនខ្មែរ មិនត្រូវភ្លេចឡើយនូវអ្វីដែលជាតិខ្លួន។ ជារឿយៗគេរមែងឃើញតារារូបនេះគ្រងនូវឈុតសម្លៀកបំពាក់ហូលផាមួងខ្មែរចូលរួមនៅក្នុងកម្មវិធីតូចធំមិនថាក្នុង ឬ ក្រៅស្រុក ហើយថ្មីៗនេះ ហ្សូរីដា ក៏បានបង្ហាញនូវឈុតសម្លៀកបំពាក់បុរាណ ធ្វើឱ្យនឹកទៅដល់នារីដែលកំពុងស្ថិតនៅក្នុងសម័យលង្វែក ហើយរំឮកឱ្យឃើញថា ឈុតបុរាណខ្មែរយើងនៅតែផូរផង់ថ្លៃថ្នូមិនថាស្ថិតក្នុងជំនាន់ណានោះឡើយ។

មកទល់ពេលនេះ ឌួង ហ្សូរីដា កំពុងតែជោគជ័យខ្លាំងលើ មុខរបរជំនួញក្នុងដៃ ដោយនាងមានក្រុមហ៊ុនផង ហាងកាត់ដេរផង និង ហាងកាហ្វេប្រេនល្បីមួយកន្លែងកំពុងទទួលបានការពេញនិយមពីសំណាក់អតិថិជន ។ លើសពីនេះកញ្ញាក៏ទើបតែប្រគល់ការងារមួយជាហាងកាហ្វេ អោយអ្នកម្តាយកាន់កាប់ នៅបណ្តោយផ្លូវជាតិលេខ6A នៅបុរីប៉េងហួតមួយទៀតផងដែរ។ ការជោគជ័យនូវផ្នែកខាងលើនេះ ហ្សូរីដា បានឆ្លងកាត់ការលះបង់ពេលវេលា និង ការអត់ធ្មត់មិនតិចទេ រហូតនៅក្នុងចង្កោមសិល្បៈគេតែងលើកសរសើរនាងថា ជានារីដ៏រឹងមាំអាចដឹកនាំ និង ធ្វើជាជន្ទល់គ្រួសារបានគួរឱ្យស្ញប់ស្ញែង។

យ៉ាងណាមិញ ហ្សូរីដា ត្បិតជោគជ័យលើមុខជំនួញតែកញ្ញាហាក់ផ្អឹបទុករឿងស្នេហាបានល្អណាស់ ដោយពុំមានតម្រុយ ឬ មិនទាន់បង្ហើបថា បុរសជាគូស្នេហ៍ពិតជាអ្នកណា។ ដោយកញ្ញាឈានចូលដល់វ័យច្រើនតែមិនទាន់បង្ហាញភាពជាក់លាក់ថាចង់ចូលរោងការនៅពេលណានោះទេ។ នៅក្នុងបណ្ដាញសង្គម និង នៅក្នុងរង្វង់សិល្បៈក៏ធ្លាប់លេចឭថា អ្នកនាងមានគូស្នេហ៍នៅអាមេរិក ហើយក៏បានភ្ជាប់ពាក្យ រួចកន្លងមកបានមួយរយៈបានផ្តាច់ពាក្យវិញ និង មិនបានបញ្ជាក់ពីមូលហេតុពិតប្រាកដណាមួយឡើយ។
សម្រួលអត្ថបទ៖ Neath

LEAVE A REPLY

Please enter your comment!
Please enter your name here