ថន លក្ខិណា ទទួលបានការសើរពីទេពកោសល្យនៃការប្រើថ្វីមាត់នៅក្នុងកម្មវិធីប្រឡងចម្រៀង

0

អត្ថបទ៖ ឧត្តម

ពិធីការិនី និង ជាតារាសម្ដែងកញ្ញា ថន លក្ខិណា កំពុងទទួលបានការចាប់អារម្មណ៍ និង ការសរសើតមិនដាច់ពីមាត់ ពិសេសនោះគឺកញ្ញាមិនបានធ្វើអោយថៅកែ ផលិតកម្មខូចចិត្ត ឬ អ្នករៀបចំកម្មវិធីប្រឡងចម្រៀង Cambodian Idol ខកបំណង ក្នុងការជ្រើសឱ្យនាងមកកាន់តំណែងជាពិធីករក្នុងកម្មវិធីលំដាប់ពិភពលោកនេះឡើយ។ តិចនិចនៃការប្រើវោហាស័ព្ទ និង ពាក្យពេចន៍បច្ចេកទេសក្នុងការនិយាយជាលើកទី1នៅក្នុងកម្មវិធីលំដាប់នេះគេសង្កតឃើញកញ្ញា បានឃុំគ្រងអារម្មណ៍បានយ៉ាល្អជាមួយនឹងដៃគូជើងចាស់ សម្បូរបទពិសោធន៍ ធ្វើឱ្យកម្មវិធីកាន់តែទទួលបានភាពផ្លូវការ និង ល្អឥតខ្ចោះ។

អ្នកទស្សនា ជាច្រើនផ្ទុះការសរសើរដល់ កញ្ញាថន លក្ខិណាមិនតិចនោះទេ ដែលនាងពូកែហើយមាន ភាពវិវត្តន៍ទៅមុខល្អ ក្នុងអាជីពពិធីការិនី។ នាងបានសាងសញ្ញាល្អៗជាច្រើនពេលនិយាយ ពីមួយវគ្គទៅមួយវគ្គឃើញថាមានភាពរលូន មិនទាក់មិនភ័យ និយាយដោយភាពរហ័សរហួន ចេះដឹងសមជាអ្នកជំនាញ ពិសេសការរៀបចំខ្លួនទៀតសោទក៏គួរឱ្យទាក់ទាញ ហើយសាកសមក្នុងការកាន់តំណែងដ៏ល្អមួយនេះ។

ទម្រាំមកឈលើ តំណែងល្អៗក្នុងកម្មវិធីធំៗបែបនេះ ពិធីការិនីទូរទស្សន៍ល្បីកញ្ញា ថន លក្ខិណា បានឆ្លងកាត់ការព្យាយាមពុះពារជាច្រើន លើអាជីពមួយនេះពីមួយកន្លែងទៅមួយកន្លែង។ ហើយកញ្ញាបានយករៀមច្បងសំខាន់ៗ ធ្វើជាគម្រូដើម្បីដកស្រង់តិចនិចនិយាយ និង បានផលតបមកវិញនូវការវិវដ្តន៍នៃសម្ថភាពគួរឱ្យសរសើរ។
សម្រួលអត្ថបទ៖ Neath

LEAVE A REPLY

Please enter your comment!
Please enter your name here