ខណៈ ណាតាហ្សា រងការវាយប្រហារ! ម៉ៃ សុគន្ធ ចេញការពារ

0

ក្នុងពេលដែលស្ថានការណ៍ជម្លោះពាក្យសម្ដីជុំវិញបញ្ហាវប្បធម៌ត្រូវគេឃើញតានតឹងរវាងអ្នកគាំទ្រវប្បធម៌ជាតិ និងវប្បធម៌ប្រទេសជិតខាងបានកើតមានឡើង ជាពិសេសលើប្រធានបទ Miss Grand Cambodia នោះ តារាសម្ដែង កញ្ញា ណាតាហ្សា ដែលជាកូនកាត់ចាម និងជាតួឯករឿង«កំណត់ហេតុនាងនាថ»ឯណេះវិញ ក៏រងការវាយប្រហារណាស់ដែរ ដោយសារតែនាងគ្រងឈុតដែលត្រូវបានអ្នកលេងហ្វេសប៊ុកយល់ថាជាឈុតចម្លងពីថៃ។ យ៉ាងណាមិញ ខណៈដែលអ្នកលេងហ្វេសប៊ុកច្រើនឡើងព្រួតគ្នាជេរប្រទិចដាក់នាង លោក ម៉ៃ សុគន្ធ ដែលត្រូវចាត់ទុកថាតារាកំពូលទើសបានចេញមុខការពារ។

លោក ម៉ៃ សុគន្ធ បានបង្ហោះរូប២សន្លឹកប្រៀបធៀបរវាងឈុតរបស់តារាសម្ដែង កញ្ញាណាតាហ្សា និងឈុតរបស់ខ្មែរកាលពីសម័យបុរាណ ដោយលោកក៏បានគូសវាសពីចំណុចស្រដៀងគ្នា ដើម្បីបញ្ជាក់ថាឈុតដែលតារាសម្ដែងរូបនេះបានបង្ហោះ មិនមែនជាឈុតរបស់ថៃដូចការយល់ច្រលំ។

លោកបានចេញមុខការពារណាតាហ្សាថា«ឈុតនេះជារបស់ខ្មែរពិតៗ តែសៀមវាចំលងយើងហើយវាថារបស់វា ? រមទាំងបងប្អូនមួយចំនួនគិតថាខ្មែរសម័យអីឡូវលួចសៀម???សមមេត្តាកុំភាន់ច្រឡំទៀត!»។ ការលើកឡើងរបស់លោក បានធ្វើអោយអ្នកជេរប្រទិចកញ្ញា ណាតាហ្សា ភ្ញាក់ខ្លួនក្រញាង ជាពិសសក្នុងពេលដែលលោកម៉ៃ សុគន្ធ ក៏បានបង្ហាញភស្ដុតាងធ្វើអោយមានការវិភាគគ្រប់ជ្រុងជ្រោយថាមួយឈុតរបស់តារាណាហ្សា ពិតជាឈុតរបស់ខ្មែរ កាលពីជំនាន់ដើម។

អ្នកលេងហ្វេសប៊ុកជាច្រើន បានសរសើរពីការចេញមុខរបស់លោក ម៉ៃ សុគន្ធ ដោយបានទាំងចាត់ទុកថាលោកបានបង្វែរពីការទើសគ្នាឯង មកការពារតារាដូចគ្នា និងជួយអោយវប្បធម៌ខ្មែរដែលមនុស្សមួយចំនួនស្គាល់មិនច្បាស់ ដឹងមិនជ្រៅ បានដឹងបានឮគួរអោយសរសើរ។ ម្នាក់ៗនិយាយថាប្រសិនបើលោកម៉ៃ សុគន្ធ បង្វែរពីការទើស និងជេរគ្នាឯង ហើយងាកមកការពារទម្រង់វប្បធម៌ ដើម្បីលើកកម្ពស់សិល្បៈក្នុងស្រុកបែបនេះ បានច្រើននោះលោកពិតជាត្រូវបានមហាជនទទួលបានការសរសើរកាន់តែច្រើនជាក់ជាមិនខាននោះទេ។

ជាពិសេសនៅពេលដែលលោកចេញមុខវាយប្រហារបទថៃមួយបទដែលមានខ្លឹមសារថា «ប្រាសាទព្រះវិហារគឺជារបស់ថៃ» ស្ទើរតែរញ្ជួយអ្នកធ្លាប់ជេរលោកតែម្ដង ងាកមកគាំទ្រចំពោះលោកវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here