ផ្ទុះការសរសើរពីអ្នកទស្សនាភាពយន្ត « លោកប៉ាមហាកូរ » ថ្ងៃលក់សំបុត្រ និង ចាក់បញ្ចាំងផ្លូវការ

0
- Advertisement Banner -

អត្ថបទ៖ Neath
ភាពយន្តខ្មែររឿង « លោកប៉ាមហាកូរ » ដែលជាស្នាដៃផលិត និង ដឹកនាំដោយផលិតកម្ម LD Picture ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាក្នុងថ្ងៃលក់សំបុត្រ និង ចាក់បញ្ចាំងជាផ្លូវការកាលពីល្ងាចថ្ងៃទី 21 កក្កដា ឆ្នាំ 2022 ថ្មីៗនេះ។ សង្កេតឃើញថាបើកឆាកនៃការចាក់បញ្ចាំងរឿងត្រឹមថ្ងៃដំបូងក៏ទទួលបានអ្នកជាវសំបុត្រចូលទស្សនាពេញសាលចាក់បញ្ចាំងគ្រប់រោងភាពយន្ត ពីសំណាក់យុវវ័យ ពិសេសក៏មានអ្នកទស្សនាជាជនជាតិបរទេសផងដែរ។

មិនតែប៉ុណ្ណោះភ្លាមៗក្រោយភាពយន្តបញ្ចាំងចប់ក៏ទទួលបានការសរសើរមិនដាច់ពីមាត់ថា ល្អមើល មានគ្រប់រសជាតិ សាច់រឿងប្លែក គឺ ប្រកបទៅដោយការអប់រំ និង ឈុតឆាកកំប្លុកកំប្លែង សើចចុកពោះពីដើមរហូតដល់ចប់ និង ឈុតឆាកស្នេហាផ្អែមល្ហែម ញ៉ំាងឱ្យផ្ទៃរឿងទាំងមូលកាន់តែទទួលបានការចាប់អារម្មណ៍ ដែលធ្វើឱ្យអ្នកទស្សនាមិនអាចរំលងក្នុងការជាវសំបុត្រចូលទស្សនា ឬ អាចនិយាយបានថាមិនបានទស្សនាគឺពិតជាស្ដាយក្រោយ។

រឿង « លោកប៉ាមហាកូរ » នេះផងដែរក៏មានការ ចូលរួមសម្ដែងយ៉ាងសកម្ម ពីសំណាក់បុរសសង្ហារដែលជាវីរៈសិល្បករមិនចេះចាស់គឺលោក ទេព រិន្ទដារ៉ូ ដែលជាតួអង្គឪពុក កញ្ញា ហេង ចន្ថា, លោកប្រុស ខួច និង តារាកិត្តិយសល្បីៗជាច្រើនទៀតចូលរួមសម្ដែង។ អ្វីដែលកាន់តែពិសេសប្រិយមិត្តអ្នកទស្សនាដែលបានទៅជាវសំបុត្រផ្ទាល់កាលពីល្ងាចថ្ងៃ 21 កក្កដានេះ ក៏មានឱកាសបានចូលរួមជាមួយកម្មវិធី Meet and Greet ក្នុងបរិវេណរោងភាពយន្ត Legend Cinema នៅផ្សារទំនើប Eden បឹងកក់ព្រមទាំងទទួលបាននូវអារម្មណ៍រីករាយជាមួយនឹងការថតរូបជាមួយអាយដលរបស់ខ្លួន មិនតែប៉ុណ្ណោះសំបុត្រដែលនៅក្នុងដៃរបស់អ្នកទស្សនាក៏អាច ប្ដូរបាននូវរង្វាន់ជាកាដូរអនុស្សាវរីយ៍មានដូចជាអាវយឺត និង Stickers ជារូបភាពនៃសាច់រឿង « លោកប៉ាមហាកូរ » ព្រមទាំងមានការចុះហត្ថលេខាពីសំណាក់តារាសម្ដែង ក្នុងថ្ងៃចាក់បញ្ចាំងជាផ្លូវការនោះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here