អតីត​ Freshies Boy លោក ខុម ប៊ុនផេង ត្រូវគេបង្ហោះជេរប្រមាថ និង រងការចោទប្រកាន់

0

មានការភ្ញាក់ផ្អើលមិនតិចឡើយ បន្ទាប់ពីអតីត Freshies Boy លោក ខុម ប៊ុនផេង ដែលបច្ចុប្បន្នគឺជាតារាម៉ូដែល និង ជាតារាសម្ដែង កំពុងមានយីអ៊ុន ស្រាប់តែត្រូវគេបង្ហោះជេរប្រមាថ និង ចោទថា ដើរតែបោកគេ។ ហ្វេនហ្វេនរបស់លោកមិនតិចទេ កំពុងតែផ្ទុះការជជែកវែកញែក ថាតើការបង្ហោះនេះ កើតឡើងដោយសារអ្វី? យ៉ាងណាមិញ ក្រោយការភ្ញាក់ផ្អើលនេះ លោក ខុម ប៊ុនផេង បានបង្ហោះនៅលើអាក់ខោនខ្លួនថា ហ្វេសប៊ុកដែលមានរូបថតរបស់លោក តែមានឈ្មោះផ្សេង ហើយត្រូវបានគេយកទៅបង្ហោះជេរ និង ចោទប្រកាន់នោះ មិនមែនជារបស់លោកទេ ផ្ទុយទៅវិញ គឺគេយករូបរបស់លោកទៅប្រើតែប៉ុណ្ណោះ ដោយលោកមិនបានដឹងខ្លួនឡើយ។

លោកមិនមានគម្រោងប្ដឹងផ្ដល់ទេដោយសារតែត្រូវប្រើនិតិវិធីវែងឆ្ងាយ តែលោកនឹងបន្តប្រកាសជាសាធារណៈថា រាល់បណ្ដាហ្វេសប៊ុកទាំងឡាយណា ដែលខុសពីអាក់ខោនផ្ទាល់ខ្លួនដែលលោកកំពុងប្រើនេះ គឺលោកប្រកាសបដិសេធទាំងអស់ ហើយលោកក៏សូមអំពាវនាវ កុំអោយមានការចាញ់បោក ដោយគ្រាន់តែគេយករូបលោកទៅបង្កើតអាក់ខោន ឬ ដាក់រូបសង្ហារៗរបស់អ្នកផ្សេងបែបនេះផងដែរ។ អតីតFreshies Boy ក្នុងជុំ Top 10 រូបនេះ លោកបានបញ្ជាក់ថាខ្លួនកំពុងខំសាងកេរ្តិ៍ឈ្មោះនៅក្នុងសិល្បៈ ហើយលោកក៏មិនធ្វើនូវរឿងដែលប្រាស់ចាកសីលធម៌ ឬ បោកប្រាស់ណាមួយ ដូចការយល់ច្រលំនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here